ល្បែងស៊ីសងដុះស្លែ ២កន្លែង ក្នុងខណ្ឌ៧មករា ប្រហែលជាមានភាគរយ.របស់មន្ត្រីមូលដ្ឋានហើយ ទើបបានជាបណ្ដោយអោយបើកដំណើរការជាធម្មតា
ល្បែងស៊ីសងដុះស្លែ ២កន្លែង ក្នុងខណ្ឌ៧មករា ប្រហែលជាមានភាគរយ.របស់មន្ត្រីមូលដ្ឋានហើយ ទើបបានជាបណ្ដោយអោយបើកដំណើរការជាធម្មតា
ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងដុះស្លែ ២កន្លែង ស្ថិតនៅផ្លូវ ១៣៩ សង្កាត់វាលវង្ស ខណ្ឌ៧មករា នៅតែបើកដំណើរការជាធម្មតា សង្ស័យតែជាមានភាគរយ (អាចហៅថាឆ្នាំងបាយ) របស់អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានហើយ ទើបមិនបង្ក្រាប។
ទីតាំងល្បែងស៊ីសង ចាក់បាល ភ្នាល់បៀរ ប្រភេទកាស៊ីណូ នេះកំពុងតែបង្កបង្កើន នូវរាល់បទល្មើសក្នុងមូលដ្ឋានខណ្ឌ៧មករា ក៏ប៉ុន្តែលោក លីម សុភា អភិបាលខណ្ឌ៧មករា រួមទាំងលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ហាក់បីដូចជាគ្មានការព្រួយបារម្ភ និងទប់ស្កាត់ទាល់តែសោះ មានតែបណ្តែតបណ្ដោយ ឲ្យល្បែងស៊ីសងខុសច្បាប់ទាំងនោះ លេងជាធម្មតាទៅវិញ។
ដោយសង្កេតឃើញ សកម្មភាព និង ទង្វើ អសមត្ថភាព របស់អាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌ៧មករា ធ្វើឲ្យប្រជាពលរដ្ឋ រួមនិងអ្នកសារព័ត៌មាន រិះគន់ និងដាក់ការសង្ស័យចំៗ ថា អាជ្ញាធរ និងសមត្ថកិច្ច របស់ខណ្ឌ៧មករា ប្រហែលជារួមគំនិត.ឃុបឃិតគ្នាជាប្រព័ន្ធ បង្កើតបទល្មើស ក្នុងមូលដ្ឋានរបស់ខ្លួន ថែមទាំងមិនគោរព បទបញ្ជា ឯកឧត្តម អភិបាលក្រុង និង ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យអាជ្ញាធរនិងសមត្ថកិច្ចទាំង១៤ខណ្ឌ បង្ក្រាបរាល់បទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។ ផ្ទុយទៅវិញលោក លីម សុភា អភិបាលខណ្ឌ៧មករា និងលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា មិនព្រមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើនោះទេ មានតែផ្គើននិងបទបញ្ជារបស់ថ្នាក់លើ បណ្ដោយឲ្យមានបទល្មើសកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនទៅវិញ។
ប្រជាពលរដ្ឋជាច្រើនបានបន្តរិះគន់ ទៀតថា លោក លីម សុភា និងលោក នេត ស៊ីថុន គឺជាមន្ត្រីគ្រាប់ល្ពៅដែរស្ងោរឆ្អិន មិនអាចយកមកបណ្ដុះធ្វើពូជបានទេ ព្រោះលោកទាំងពីរអង្គារ មិនហ៊ានបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនោះទេ។ ដូច្នេះសុំសំណមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តា ចាត់កម្លាំងគណៈបញ្ជាការឯកភាពរាជធានី ចុះមកបង្ក្រាបទីតាំងបទល្មើសទាំងនោះផងទាន ដើម្បីភូមិ-សង្កាត់មានសុវត្ថិភាព៕
No comments