រដ្ឋបាលខណ្ឌឬស្សីកែវ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងឧបត្ថម្ភនូវគ្រឿងបរិភោគចំនួន១០គ្រួសារ
រដ្ឋបាលខណ្ឌឬស្សីកែវ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងឧបត្ថម្ភនូវគ្រឿងបរិភោគចំនួន១០គ្រួសារ
នាថ្ងៃសុក្រ ២ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ បានចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ធដែលរស់នៅតំបន់ដីអភិវឌ្ឍន៍ខណ្ឌឬស្សីកែវ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ចំនួន ១០គ្រួសារ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក អភិបាល បានឧបត្ថម្ភដល់បងប្អូនចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាននូវអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួន មានទាំងទឹកអាល់កុល ម៉ាស់ ជេល ដើម្បីការពារក្នុងការទប់ស្កាត់ នៃវីរុសកូវីដ១៩-ផងដែរ។
ទង្វើ និងសកម្មភាពរបស់លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ សបញ្ជាក់ឱ្យឃើញពី ក្ដីស្រឡាញ់ និងការព្រួយបារម្ភពីសុខទុករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសជាមួយប្រជាពលរដ្ឋដែលកំពុងតែជួបទុក្ខលំបាកក្នុងការរស់នៅ៕
No comments