ជនដៃដល់ដែលជាឃាតករ បាញ់សម្លាប់លោក រ៉េត ស៊ីណាត នាយរងការិយាល័យព្រហ្មទណ្ឌក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានស្លាប់ហើយ....

ជនដៃដល់ដែលជាឃាតករ បាញ់សម្លាប់លោក រ៉េត ស៊ីណាត នាយរងការិយាល័យព្រហ្មទណ្ឌក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានស្លាប់ហើយ....
ក្រចេះ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់បណ្តាញសារព័ត៌មាន ថា ជនដៃដល់ដែលបានបាញ់សម្លាប់លោក រ៉េត ស៊ីណាត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្លាប់ហើយក្រោយផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារជននេះបានបាញ់តដៃមិនព្រមប្រគល់ខ្លួនតាមសម្រួល។
ករណីផ្ទុះអាវុធនេះ បានកើតឡើងនៅល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចអូរកណ្តៀង ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីសមត្ថកិច្ចស្រុកសំបូរ សហការជាមួយនឹងសមត្ថកិច្ចខេត្តស្ទឹងត្រែង ឡោមព័ទ្ធជនដៃដល់។
ជនដៃដល់ដែលត្រូវបាញ់ស្លាប់ ក្រោយតដៃជាមួយសមត្ថកិច្ចនេះ មានឈ្មោះ អ៊ា ណារ៉េន ដែលបានបាញ់សម្លាប់ លោកវរសេនីយ៍ រ៉េត ស៊ីណាត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ៕




No comments