ក្រោមបទបញ្ជាដ៏ម៉ឹងម៉ាត់ របស់លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានបង្រា្កបមុខសញ្ញាម្នាក់ពាក់ព័ន្ធនូវសារធាតុញៀន
ក្រោមបទបញ្ជាដ៏ម៉ឹងម៉ាត់ របស់លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានបង្រា្កបមុខសញ្ញាម្នាក់ពាក់ព័ន្ធនូវសារធាតុញៀន
ខេត្តកណ្ដាល៖ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២១:២៥នាទី ក្រោមបទបញ្ជារបស់លោកវរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ក្រោមការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ឡេក តារា អធិការរងទទួលការងារប្រឆាំងគ្រឿងញៀន ដឹងនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីជ្រោយ បានធ្វើការបង្រ្កាប បានជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ មីន អីមរ៉ន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាក រស់នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្ដាល (ឃាត់ខ្លួន)។
វត្ថុតាងដកហូតរួមមាន៖
១-ម្សៅក្រាមពណ៌.សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់តូច។
២-សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
៣-ទូរស័ព្ទ Vfone ពណ៌ខ្មៅចំនួន ០១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានទិញថ្នាំញៀន ពីជនមិនស្គាល់ឈ្មោះនៅស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ យកទៅប្រើប្រាស់និងលក់បន្ត។
ចំពោះជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តនីតិវិធីតាមច្បាប់។




No comments