គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស.ស.ស.ក ចេញរបាយការណ៍ នៃ«បណ្ដឹងអ្នកកាសែតកម្ពុជាក្នុងឆ្នាំ២០២០»

    ស.ស.ស.ក ចេញរបាយការណ៍ នៃ«បណ្ដឹងអ្នកកាសែតកម្ពុជាក្នុងឆ្នាំ២០២០»

    ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចេញរបាយការណ៍ស្តីពី «បណ្តឹងលើអ្នកកាសែតកម្ពុជា ក្នុងឆ្នាំ២០២០» ដោយបានកត់សម្គាល់ឃើញថា មិនសូវមានការយកចិត្តទុកដាក់លើច្បាប់ស្តីពីរបបសារព័ត៌មាន។

    របាយការណ៍បានឲ្យដឹងថា ពេញមួយឆ្នាំកន្លងទៅនេះ ស.ស.ស.ក បានទទួលបណ្តឹង និងបានជួយអន្តរាគមន៍ដោះស្រាយ ចំនួន៣៣ករណី ស្មើចំនួន២៧អង្គភាព នៅលើដែនសមត្ថកិច្ចចំនួន៥។

    របាយការណ៍នេះ ឆ្លុះបញ្ចាំងតែករណីដែល ស.ស.ស.ក បានទទួលពាក្យស្នើសុំពឹងពាក់ជាផ្លូវការពីអ្នកសារព័ត៌មាន ឲ្យជួយអន្តរាគមលើរឿងក្តីរបស់ពួកគេនៅតុលាការប៉ុណ្ណោះ ដោយមិនបានរាប់បញ្ចូលនូវករណីខ្លះដ៏ទៃទៀត ក្រៅពីកិច្ចអន្តរាគមន៍របស់ ស.ស.ស.ក នោះទេ។

    សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កត់សំគាល់ឃើញថា នៅក្នុងបណ្តឹងទាំង៣៣ករណី កម្មវត្ថុនៃពាក្យប្តឹង គឺផ្តើមចេញពីមូលហេតុនៃការផ្សាយអំពីបញ្ហាទំនាស់ដីធ្លី និងការបង្ហាញទីតាំងបទល្មើស។ មិនមានការប្តឹងលើការផ្សាយទស្សនៈមតិ ឬការបរិយាយនយោបាយនោះទេ។

    សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កត់សំគាល់ឃើញដែរថា កម្មវត្ថុនៃពាក្យប្តឹងទាំងអស់ គឺសំដៅកសាងបទចោទជា «សំណុំរឿងព្រហ្មទណ្ឌ» ដែលសូម្បីតែក្នុងបណ្តឹងរវាងអ្នកសារព័ត៌មាន នឹងអ្នកសារព័ត៌មាន ក៏កសាងបទចោទជាសំណុំរឿងព្រហ្មទណ្ឌដែរ។ នេះហាក់បង្ហាញអំពីការយកចិត្តទុកដាក់នៅកម្រិតទាបបំផុតលើ «ច្បាប់ស្តីពីរបបសារព័ត៌មាន»។

    សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ជម្រាបជូនបន្ថែមថា ស.ស.ស.ក សម្រេចមិនជ្រើសយកការចេញសេចក្តីថ្លែងការណ៍ក្នុងករណីនីមួយៗ ដោយយល់ឃើញថា វិធីបែបនេះ នឹងធ្វើឲ្យរឿងរ៉ាវខ្ទរខ្ទារ ប៉ុន្តែអាចបង្ករភាពស្មុគស្មាញក្នុងវិធីដោះស្រាយរឿងក្តី។ អាស្រ័យហេតុនេះ ស.ស.ស.ក យល់ឃើញថា និងសម្រេចយកវិធីនៃការបំពេញតួនាទីជាជំនួយនៃការស្រាវជ្រាវអង្គហេតុ ជាពន្លឺសម្រាប់តុលាការធ្វើសេចក្តីសម្រេចលើរឿងក្តីនៃមួយៗ គឺល្អបំផុត ហើយត្រឹមត្រូវតាមនីតិវិធី។

    លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រសាសន៍ថា៖ «នៅក្នុងរបៀបនៃការអន្តរាគមន៍ករណីនីមួយៗខាងលើ គឺ ស.ស.ស.ក បានអញ្ជើញអ្នកដែលត្រូវគេប្តឹងមកសាកសួរព័ត៌មាន។ បន្ទាប់មក ស.ស.ស.ក បានរកការសម្របសម្រួលពីភាគីដើមបណ្តឹងរដ្ឋប្បវេណី និងស្រាវជ្រាវបន្ថែមលើករណីនីមួយៗ។ បន្ទាប់មក ស.ស.ស.ក ធ្វើរបាយការណ៍ជាសារណាដាក់ជូនអយ្យការអមសាលាដំបូងរាជធានី-ខេត្ត តាមដំណើររឿងក្តីនីមួយៗ ដោយបានស្នើសុំឲ្យពិនិត្យនិងចេញដីការតម្កល់រឿងទុកឥតចាត់ការ និងឬ ស្នើសុំឲ្យធ្វើការផ្សះផ្សាតាមផ្លូវច្បាប់ក្រោមស្មារតី «គោលនយោបាយឈ្នះ-ឈ្នះ»។

    សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា លំហរសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ ពុំមានចំណុចព្រួយបារម្ភនោះទេ ខណៈនៅទូទាំងពិភពលោកមានអ្នកសារព័ត៌មានចំនួន៥០នាក់ត្រូវបានសម្លាប់ និងចំនួន៣៨៧នាក់ទៀតត្រូវបានឃុំខ្លួន។ អ្នកកាសែតមួយចំនួនទៀតនៅប្រទេសលោកខាងលិច រួមទាំងនៅ សហរដ្ឋអាមេរិកផង រងការធ្វើទារុណកម្មលើរាងកាយ និងត្រូវបានចាប់បោកសម្ភារៈចោល ក្នុងពេលពួកគេបំពេញការងារនៅកន្លែងមានបាតុកម្ម។

    ស.ស.ស.ក សូមលើកទឹកចិត្តដល់អ្នកសារព័ត៌មាន បន្តបំពេញតួនាទីដោយឈរលើគោលការណ៍ វិជ្ជាជីវៈជាចម្បង ហើយរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ សង្គ្រាមចិត្តសាស្ត្រនៃភូមិសាស្ត្រនយោបាយ និងចូលរួមចំណែក ផ្សព្វផ្សាយ សក្តានុពល កិត្យានុភាព និងឧត្តមភាពជាតិយើង៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ