គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លម្អិតឲ្យកាន់តែច្បាស់ ពាក់ព័ន្ធនឹងការស្លាប់របស់ជនដៃដល់ ជាមួយសាវតានឹងប្រវត្តិ ឃាតករ ដើម្បីឲ្យអស់ចម្ងល់....

    លម្អិតឲ្យកាន់តែច្បាស់ ពាក់ព័ន្ធនឹងការស្លាប់របស់ជនដៃដល់ ជាមួយសាវតានឹងប្រវត្តិ ឃាតករ ដើម្បីឲ្យអស់ចម្ងល់

    លោកឧត្ដមសេនីយ៍ឯកក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការនគរបាលជាតិ បានបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ថា ការស្លាប់របស់ជនសង្ស័យឈ្មោះ អ៊ា ណារ៉េន ដោយសា​តែមិនព្រមប្រគល់ខ្លួន និងបានបាញ់មកលើសមត្ថកិច្ច ទើបសមត្ថកិច្ចបានប្រើសិទ្ធិការពារខ្លួន ដោយបាញ់​តប.តគ្នាទៅវិញទៅមក បណ្ដាល​ឲ្យជនសង្ស័យស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង។

    លោក​ឧត្ដមសេនីយ៍ឯក​ ឆាយ គឹមខឿន បញ្ជាក់ថា ដោយយោងទៅលើរបាយការណ៍ស្តីពីលទ្ធផល នៃកិច្ច​ប្រតិបត្តិការបង្រ្កាបករណីឃាតកម្មបាញ់សម្លាប់មន្រ្តីនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០​២០ វេលាម៉ោង០០ និង០៥នាទីយប់ ចំណុចមុខផ្ទះសំណាក់សាំងហ័រទៀន ផ្លូវសហពន្ធ័រុស្សី ស្ថិតនៅ​ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានបញ្ជាក់ថា ក្រោយពីមាន​ហេតុការណ៍​បាញ់សម្លាប់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវចាប់​ឃាត់​ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ២៥ឆ្នាំ (អ្នកបើករថយន្ត) នៅចំណុចផ្ទះជួល​ក្បែរ​វត្តទួលតាឯក ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    ចំណែកបក្សពួកម្នាក់ទៀតដែលជាជនដៃដល់ឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ភេទប្រុស អាយុ៣៨ឆ្នាំ បានគេចទៅលាក់​ខ្លួននៅ​ក្នុងភូមិសាស្រ្តខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
     
    រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវរហូត​ដល់​កំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ហើយបានសហការជា​មួយស្នងការដ្ឋាននគរ​បាលរាជ​ធានីភ្នំ​ពេញ និងស្នងការដ្ឋានគរបាលខេត្តក្រចេះ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ.០៣២ វ ដ វ ន ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់លោក លិ សុផា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

    បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថា នៅវេលាម៉ោង១៧ និង៤៦នាទីល្ងាច កម្លាំង​សមត្ថកិច្ច​បានប្រទះឃើញជនសង្ស័យនៅចំណុចមាត់អូរជាប់ជើងភ្នំ អូរកណ្តៀរ ក្នុងដីចំការស្វាយចន្ទី ស្ថិត​ក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ហើយសមត្ថកិច្ច​បានឲ្យជនសង្ស័យ​ប្រគល់​ខ្លួនតាម​សម្រួល ប៉ុន្តែខណៈពេលនោះជនសង្ស័យរឹងរូសមិនព្រមប្រគល់ខ្លួន និងបានបាញ់មកលើសមត្ថកិច្ច​។ ភ្លាមនោះសមត្ថកិច្ច​បានប្រើសិទ្ធិការពារខ្លួន ដោយបាញ់តប.តគ្នាទៅវិញទៅមកបណ្តាលឲ្យជនសង្ស័យឈ្មោះ អ៊ា ណារ៉េន ស្លាប់នៅហ្នឹងកន្លែងកើតហេតុ។

    វត្ថុតាង ដែលបានដកហូតរួមមាន៖ អាវុធខ្លីមួយដើម ម៉ាក CZ 75B លេខ 5493V ពណ៌ទឹកប្រាក់ មួយដើម ហើយបច្ចុប្បន្នសាកសពបាន​ប្រគល់ឲ្យស្នងការ​ដ្ឋាន​នគរបាលខេត្តក្រចេះ ដើម្បីចាត់ចែងតាមនីតិវិធី។

    គួររំលឹកថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២ និង៥នាទីយប់ មានករណីឃាតកម្ម​ផ្តើម​ចេញ​ពីទំនាស់គ្រោះថ្នាក់ចរាចរណ៍នៅចំណុចមុខផ្ទះសំណាក់ សាំងហ័រទៀន លើមហាវិថីសហព័ន្ធរុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជន​សង្ស័យ​ចំនួន០២នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយអាវុធខ្លី ០១ដើម មិនស្គាល់ម៉ាក បន្សល់ទុកសំបក​គ្រាប់នៅកន្លែងកើតហេតុចំនួន០៩ គ្រាប់ ក្បាលគ្រាប់ចំនួន០១គ្រាប់ មធ្យោបាយធ្វើសកម្មភាពរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-4546 មានស្នាមកំពិតដំបូល​ផ្នែកខាងមុខ​ឆៀងខាង​ស្តាំ និងរថយន្តជនរងគ្រោះម៉ាក FORD RAPTOR F150 ផលិតឆ្នាំ២០២០ ពណ៌ស០១គ្រឿង នៅ​កន្លែង​កើតហេតុ។

    ជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ហៅញ៉ក់ ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៩ ផ្លូវ១៦៩ ភូមិ​៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជានាយរងការិយាល័យនគរបាលកំរឹត​ស្រាលនៃស្នង​ការ​ដ្ឋាន​នគរបាលរាជធានីភ្នំពេញ ត្រូវបានជនដៃដល់ បាញ់ពីក្រោយខ្នងចំនួន០៣គ្រាប់ ធ្លាយមកមុខ និង​ថ្ងាស់​០១ គ្រាប់ធ្លាយមកក្រោយ បន្ទាប់ពីបង្កហេតុជនសង្ស័យបានបើករថយន្តគេចចេញពីកន្លែកើតហេតុ។

    សមត្ថកិច្ចចុះធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ នៅព្រឹកថ្ងៃដដែលសកមត្ថកិច្ច​បានរកឃើញរថយន្ត​ជន​សង្ស័យ ដែលដោះស្លាកលេខចេញ យកទៅប្លុងចោលនៅចំណុចផ្ទះគ្មានលេខ ផ្លូវ៤២ ភូមិស្វាយឧត្តម សង្កាត់​ពន្សាំង ខណ្ឌព្រែកព្នៅ និងបានសាកសួរម្ចាស់ផ្ទះ ហើយឈានទៅដល់ការស្វែងរកចាប់​ខ្លួនជន​សង្ស័យ​០១នាក់ជាបក្ខពួកជនដៃដល់ដែលបានរត់គេចដល់ខេត្តបាត់ដំបង ហើយបានបញ្ជូនជនសង្ស័យរូប​នេះមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់​វិធាន​ការ​តាមច្បាប់។

    ក្រោយការសាកសួរជនសង្ស័យឈ្មោះ កែ ចាន់មាន បានសារភាពថា ក្រុមខ្លួនពិតជាបានចូល​រួមក្នុង​សកម្មភាព​បាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ជាអ្នកបាញ់​សម្លាប់​ជនរងគ្រោះ​ចំណែករូបគេជាអ្នកបើករថយន្តរត់​គេចទៅលាក់ទុកនៅផ្ទះ​ប្រជាពលរដ្ឋក្បែរ​ភ្នំ​បាសិត ហើយឈ្មោះ រ៉េន ក៏បានតេទូរស័ព្ទបក្ខពួកម្នាក់ទៀតយកម៉ូតូមក​ឌុបពួកខ្លួនឆ្លងស្ពាន​ព្រែកក្តាម​ទៅផ្ទះសំណាក់មិនចាំយីហោដេកចំនួន០២យប់។ បន្ទាប់មកពួកគេក៏បែកគ្នារៀងៗខ្លួន ហើយរូបគេ (កែ ចាន់មាន ) មកលាក់ខ្លួននៅក្នុងវត្តមួយ នៃខណ្ឌព្រែកព្នៅ ០១យប់។ លុះដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ខ្លួនក៏បានបន្តដំណើរទៅខេត្តបាត់ដំបង ដោយស្នាក់នៅបន្ទប់ជួលម្តុំវត្តទួលតាឯក ខេត្តបាត់ដំបង ទើបនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ពេលខ្លួនកំពុងដេកនៅផ្ទះជួល ក៏ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួនតែម្តង។

    ចំណែកជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានរត់គេចខ្លួនដល់ខេត្តមណ្ឌលគិរីជាមួយភរិយា ប្អួនថ្លៃ និងកូនម្នាក់ ។

    ជនសង្ស័យបានព្យាយាមបើករថយន្តបំបុករបាំងហាមឃាត់របស់សមត្ថកិច្ចនៅក្នុងស្រុកកោះញ៉ែក កាលពី​យប់​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ដើម្បីការទម្លាយចេញពីការឡោមព័ទ្ធ។ ឈ្មោះ រ៉េន ត្រូវគេបញ្ជាក់ថា គឺជាអតីតមន្ត្រីយោ​ធា ដែលមានអាវុធជាប់ខ្លួន និងជាមនុស្សធ្លាប់ធ្វើសកម្មភាពអំពើប្លន់​បាញ់សម្លាប់ជនរងគ្រោះម្នាក់​នៅក្នុង​រាជធានីភ្នំពេញ និងទើបចេញពីពន្ធនាគារបាន២ឆ្នាំ។

    ក្រោយមានករណីបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានតាមរុករកជនដៃដល់នៅក្នុងព្រៃតំបន់កោះញែកដោយប្រើកម្លាំងមកពីខេត្តមណ្ឌលគីរី ខេត្តរតនគីរី និងកម្លាំងនាយកដ្ឋាន​ជំនាញចាប់តាំងពីយប់​ថ្ងៃទី៤ ខែមករា រហូតមក។

    គួររំលឹកថា នៅម៉ោង៧ យប់ថ្ងៃទី៤ ខែមករា ជនសង្ស័យបានជិះរថយន្តហាយព្រីត​ពណ៌ខ្មៅបាន​បើកបំបុក​ប៉ារ៉ាស់​របស់កម្លាំងអាវុធហត្ថស្រុកកោះញែកខេត្តមណ្ឌលគិរី។

    ក្រោយមកសមត្ថកិច្ចក៏ប្រដេញតាមពីក្រោយរហូតដល់ចំណុច ភូមិដេអេ ស្រុកពេជ្រាដាក៏ឃាត់​រថយន្តខាងលើបាន និងឃាត់ខ្លួនស្ត្រីចំនួនពីរនាក់ និងក្មេងម្នាក់ដែលត្រូវជាប្រពន្ធកូន និងប្អូន​សាច់ថ្លៃរបស់ជនសង្ស័យ​បានចុះគេចខ្លួនចូលទៅក្នុងព្រៃបាត់រួចទៅហើយ។

    ក្រោយពេលសួរនាំស្ត្រី ដែលរួមដំណើរខាងលើ ពួកគេបានប្រាប់សមត្ថកិច្ចថា ជនសង្ស័យបាន​ចុះពីរថយន្តតាមផ្លូវចំណុចភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក នៅពេលដែលសមត្ថកិច្ច​ដេញតាមពីក្រោយ។ ជនសង្ស័យ​​បានរត់គេចរហូតមកក្នុងភូមិសាស្ត្រ នៃខេត្តក្រចេះ។

    ជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន អាយុ២៤ ឆ្នាំ និងមានទីលំនៅភូមិអន្លង់វិល ឃុំអន្សា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ដែលជាអ្នកបើកបរ បានសារភាពថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០​២០ ខ្លួនបានចេញពីផឹកស៊ីហើយបើកករថយន្ត ​ជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង លុះ​ពេលមកដល់កន្លែងកើតតហេតុខ្លួនបានបើករថយន្តបុកគូទរថយន្តជនរងគ្រោះពីក្រោយ។

    បន្ទាប់មកជនរងគ្រោះ បានបើករថយន្តស្ទាក់រថយន្តរបស់ខ្លួន និងបានដកកាំភ្លើងខ្លីភ្ជង់មកលើខ្លួន ដើម្បី​ឱ្យអែបកៀនព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបឈ្មោះ រ៉េន មានកំហឹង ហើយប្រាប់ខ្លួនឱ្យនៅស្ងៀម ចាំធ្វើតែតាមគេប្រាប់បានហើយ។​

    ពេលកំពុងចរចាគ្នារឿងគ្រោះថ្នាក់ចរាចរណ៍នេះ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកកាំភ្លើងខ្លី ដែលសៀតនៅ​ចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើក​រថយន្ត​គេចពីកន្លែងកើតហេតុតែម្តង៕

    ចំពោះសាវតារនិងប្រវត្តិរបស់ជនដៃដល់ដែលជាឃាតករឈ្មោះ អ៊ា​ ណារ៉េន​ ហៅ​ រ៉េន​ អាយុ​ ៣៨​ឆ្នាំ​ ជាអតីត​ទាហាន​កម្ម៉ង់ដូ​ ស្នាក់​នៅ​ផ្ទះលេខ​ ៥៨​ អ៉ឺ១​ ផ្លូវ​ ១១០​ ភូមិ​ ១៦​ សង្កាត់​ផ្សា​រកណ្ដាល​១​ ខណ្ឌ​ដូនពេញ​ ។ ដោយឡែក នៅដើមឆ្នាំ​២០០៣​ ឈ្មោះ​ អ៊ា​ ណារ៉េន​ និង​ បក្ស​ពួក​ ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​បាញ់​សម្លាប់​ លោក​ ឱម​ រដ្ឋ​សាឌី​ ប្លន់​យកទូរស័ព្ទដៃ​ ណូគា​ ៩២០០​ នៅ​ចំណុច​ជិត​ផ្សារ​កាប់គោ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌចំការមន ក៏ត្រូវបានចាប់ខ្លួនហើយតុលាការ កាត់ទោសអោយជាប់ពន្ធនាគារ. និងទើបចេញពីពន្ធនាគារ ក្នុងឆ្នាំ២០១៨៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ