កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកអូររាំងឪ ចុះល្បាតតាមផ្លូវជាតិលេខ១១ ដើម្បីការពារសុខសវត្តិភាព ជូនដល់ប្រជាពលរដ្ឋ

កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកអូររាំងឪ ចុះល្បាតតាមផ្លូវជាតិលេខ១១ ដើម្បីការពារសុខសវត្តិភាព ជូនដល់ប្រជាពលរដ្ឋ
ត្បូងឃ្មុំ ៖ ដោយគោរពតាមគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលចេញដោយរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំដ៏ឈ្លាសវៃ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទី លោក លឿង រដ្ឋា អធិការ នៃអធិការដ្ឋាននគរបាលស្រុកអូររាំងឪ បានចាត់តាំងកំលាំងចំនួន ០៦នាក់ រថយន្តសុីរ៉ែន ០១គ្រឿង អាវុធចំនួន ០២ដើម វិទ្យុទាក់ទង់ចំនួន ០៥គ្រឿង ចុះយាមល្បាតតាមដងផ្លូវជាតិលេខ១១ ចាប់ពីព្រំប្រទល់ខេត្តព្រៃវែងរហូតដល់ព្រំប្រទល់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីការពារសន្តិសុខ សុវត្ថភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ អោយបានល្អប្រសើ នៅពេលចូលឆ្នាំ ប្រពៃណីចិន-វៀតណាម។
ទង្វើ និងសកម្មភាព របស់កម្លាំងនគរបាលស្រុកអូររាំងឪ ដឹកនាំដោយលោក លឿង រដ្ឋា អធិការនគរបាលស្រុក បានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានភាពកក់ក្តៅ ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ជាពិសេសគឺស្របទៅតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុច ដែលចេញដោយរដ្ឋាភិបាលកម្ពុជា៕
























No comments