គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

    ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

    ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ។

    មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំនួសមុខ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរ ដល់គណៈបញ្ជាការឯកភាពខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ដែលបានអនុវត្តន៍គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល ធ្វើឲ្យបទល្មើសមានការថយចុះ រីឯការបង្ក្រាបទទួលបានលទ្ធផលខ្ពស់ប្រមាណ៩៧%។

    ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏បានគាំទ្រជាមួយការសន្យា និងការប្តេជ្ញាចិត្តរបស់ស្នងការថ្មី លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ដែលទើបតែប្រកាសចូលកាន់មុខតំណែង និងជម្រុញឲ្យការសន្យាទាំងអស់នេះក្លាយជាសកម្មភាបជាក់ស្តែង។ ឯកឧត្តមក៏បានជម្រុញឲ្យស្នងការខេត្តចំនួន៤ ដែលមានព្រំប្រទល់ជាប់ជាមួយខេត្តត្បូងឃ្មុំត្រូវធ្វើការសហការប្តេជ្ញាចិត្តរួមគ្នា ដើម្បីឲ្យអង្គភាពទាំងមូលទទួលបានជោគជ័យ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក្នុងពិធីតែងតាំងក៏បានមានប្រសាសន៍ផ្តាំផ្ញើឲ្យមន្ត្រីនគរបាលទូទាំងប្រទេសចាប់ផ្តើមឆ្នាំ២០២១នេះត្រូវរៀបចំធ្វើផែនការសកម្មភាពគ្រប់វិស័យ ជាពិសេសអនុវត្តន៍ឲ្យបានគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពចំនួន៧ចំណុច។

    ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានកោតសរសើរដល់ស្នងការចាស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ដែលមានស្នាដៃល្អជិត៣០ឆ្នាំ ក្នុងនោះបានកសាងអង្គភាព ទាំងទីតាំងអគាររដ្ឋបាល និងរបៀបរបបការងារ កិច្ចការសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាល និងបានជម្រុញឲ្យស្នងការនគរបាលខេត្តថ្មីត្រូវតែយកគំរូល្អមកអនុវត្តដើម្បីដឹកនាំបន្ត។

    ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏បានរំលឹកដល់គណៈបញ្ជាការឯកភាពខេត្តចំនួន៣ចំនុចសំខាន់ ក្នុងការព្យាករណ៍ដើម្បីបន្តអនុវត្តន៍ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។

    ទី១-កម្ពុជានៅតែបន្តទទួលរងការគំរាមកំហែងជាសកលពីជំងឺកូវីដ១៩ ប៉ុន្តែក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ប្រមុខដឹកនាំប្រទេស សម្តេចតេជោ ហ៊ុន សែន បានធ្វើការទប់ស្កាត់ទាន់ពេលវេលាមិនឲ្យជំងឺកូវីដនេះមានការឆ្លងចូលមកក្នុងសហគមន៍បាន និងកំពុងផ្តល់វ៉ាកសាំងការពារសំរាប់ចែកជូនប្រជាពលរដ្ឋជាដើម។ ដូច្នេះក្នុងនាមអាជ្ញាធរត្រូវតែចូលរួមអនុវត្តការរឹតបន្តឹងប្រជាពលរដ្ឋដែលឆ្លងចេញចូលព្រំដែន គឺត្រូវធ្វើចត្តាឡីស័ក្ត ជាពិសេសត្រូវធ្វើចលនាប្រជាពលរដ្ឋដែលឆ្លងចេញចូលទៅកាន់ប្រទេសជិតខាង ត្រូវអនុវត្តដាច់ខាតនូវវិធានសុខាភិបាល។

    ទី២-ពួកឧទ្ទាមអមិត្តមិនដែលបោះបង់គោលបំណងបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំឲ្យមានបាតុកម្ម ជាពិសេសគឺមិនអនុញ្ញាតឲ្យជនទាំងនោះមកបំផ្លាញសេចក្តីសុខប្រជាពលរដ្ឋនោះឡើយ។ ឯកឧត្តម បានបន្តឲ្យដឹងថា បើគិតក្នុងរង្វង់៥០០ឆ្នាំ កម្ពុជាទើបតែទទួលបានសន្តិសុខ សុវត្ថិភាពនៅពេលនេះទេ ដូច្នេះត្រូវតែការពារឲ្យ បានដាច់ខាតនូវសន្តិភាពដែលរកបានមកដោយការលំបាកនេះ។

    ទី៣-ត្រូវជួយដោះស្រាយទុកកង្វល់របស់ប្រជាពលរដ្ឋ អ្វីដែលជាទុក្ខព្រួយរបស់ប្រជាពលរដ្ឋ គឺករណីបទល្មើស លួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់កុំឲ្យមានការរីករាលដាល ជាពិសេសខេត្តនៅជាប់ព្រំដែនផងនោះ។ ត្រូវកែប្រែឥរិយាបថរបស់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ទាំងអាកប្បកិរិយា ការប្រើពាក្យសំដីមិនសមរម្យ គំរោះគំរើយត្រូវតែបំរើសេវាសាធារណៈ និងសេវារដ្ឋបាលផ្សេងៗជូនប្រជាពលរដ្ឋឲ្យបានល្អទាន់ពេលវេលា និងមានប្រសិទ្ធ។

    ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្តាំផ្ញើស្នងការថ្មីចំនួន៦ចំណុច ដើម្បីអនុវត្តពង្រឹងក្នុងតួនាទីភារកិច្ចទទួលបានជោគជ័យ ៖

    ទី១-ស្នងការថ្មីត្រូវពង្រឹងតួនាទីដឹកនាំដោយផ្សារភ្ជាប់នឹង៤បញ្ហា ៖ ត្រួវទទួលខុសត្រូវខ្ពស់ជាងគេ, ត្រូវចាត់ទុកខ្លួនឯងជាអាណាព្យាបាល ជាអ្នកដឹកនាំត្រូវកសាងមនោសញ្ជេតនាក្នុងអង្គភាព ចុះសាកសួរសុខទុក្ខនៅពេលមានមន្ត្រីឈឺថ្កាត់ អនុវត្តតាមសមាគមមិត្តនគរបាល, ត្រូវពង្រឹងរបៀបរបបការងារ ប្រគល់ភារកិច្ចតាមឋានានុក្រម ដោយយកតាមរូបមន្តសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ, ត្រូវធ្វើជាគំរូគេក្នុងការបំពេញភាកិច្ច ប្រចាំការ ប្រចាំបញ្ជាចុះជាប់ជាប្រចាំជាមួយបងប្អូន។

    ទី២-ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីបំពេញការងារសំដៅការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ទាំងផែនចរាចរណ៍ ការបង្ក្រាបគ្រឿងញៀន និងសណ្តាប់ធ្នាប់សាធារណៈ។

    ទី៣-ត្រូវពង្រឹងលើកកម្ពស់សេវាចាំបាច់ដើម្បីបម្រើជូនប្រជាពលរដ្ឋ ការបំពេញលិខិតស្នាមរដ្ឋបាល និងធ្វើកិច្ចការដោយស្មោះត្រង់ដោយឥតលក្ខខណ្ឌ និងទទួលខុសត្រូវ មិនកោសរូសចាត់ទុកប្រជាពលរដ្ឋជាឪពុកម្តាយ មេប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបំពេញកិច្ចការដោយចេញពីបេះដូង ដើម្បីឲ្យពលរដ្ឋមានភាពកក់ក្តៅ ជាពិសេសជឿជាក់លើនគរបាល។

    ទី៤-ពង្រឹងគុណភាពស្នងការ និងមន្ត្រីនគរបាលទាំងអស់ ក្នុងនាមជាកងកម្លាំងត្រូវមានសមត្ថភាព វិន័យ គុណធម៌ សីលធម៌ និងយកចិត្តទុកដាក់បំប៉ន បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ពង្រឹងការគ្រប់គ្រងកងកម្លាំង ការគ្រប់គ្រងវត្តមាន ការគ្រប់គ្រងការងារ និងការគ្រប់គ្រងអារម្មណ៍។

    ទី៥-ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់កងកម្លាំងនគរបាលតាំងពីលើដល់ថ្នាក់ក្រោម សាមគ្គីផ្ទៃក្នុងរវាងអង្គភាពពាក់ព័ន្ធ និងសាមគ្គីជាមួយប្រជាពលរដ្ឋសហការគ្នាក្រោមដំបូលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ដើម្បីទទួលបានភាពជោគជ័យក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងយុទ្ធនាការសំខាន់ៗរបស់រាជរដ្ឋាភិបាល លុបបំបាត់ឲ្យបានជំងឺតួឯក និងការប្រជែងគ្នាក្នុងអង្គភាព។

    ទី៦-ត្រូវប្រគល់កិច្ចការដឹកនាំ ដល់គណៈបញ្ជាការឯកភាពខេត្ត ក្នុងការធ្វើជាអាណាព្យាបាលជួយជ្រោមជ្រែងដល់ស្នងការថ្មី ដើម្បីការអនុវត្តទទួលបានជោគជ័យ។

    សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជំនួសលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ដែលត្រូវបានដាក់អោយចូលនិវត្តន៍ ហើយត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ថ្នាក់ស្មើអនុរដ្ឋលេខាធិការ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ