អភិបាលខេត្តកំពង់ចាម បានណែនាំដល់ក្រុមយុវជនសកម្មផ្នែកបណ្ដាញសង្គមឲ្យចងក្រងជាក្រុម ដេីមដេីម្បីផ្សព្វផ្សាយព័ត៌មានពិត ហើយមានប្រយោជន៍ដល់សង្គមជាតិ
អភិបាលខេត្តកំពង់ចាម បានណែនាំដល់ក្រុមយុវជនសកម្មផ្នែកបណ្ដាញសង្គមឲ្យចងក្រងជាក្រុម ដេីមដេីម្បីផ្សព្វផ្សាយព័ត៌មានពិត ហើយមានប្រយោជន៍ដល់សង្គមជាតិ
កំពង់ចាម៖ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលក្រុមយុវជនសកម្មផ្នែកបណ្ដាញសង្គម វគ្គទី១ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នាល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានណែនាំដល់ក្រុមយុវជនសកម្មផ្នែកបណ្ដាញសង្គម ឲ្យធ្វើការចងក្រងជាក្រុម ហើយផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក នូវនូវអ្វីដែលមានប្រយោជន៍បម្រើដល់សង្គមជាតិទាំងមូល។
ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានថ្លែងថា វគ្គបណ្ដុះបណ្ដាលផ្នែកបណ្ដាញសង្គមលើកទី១នេះ ពិតជាមានសារៈសំខាន់ណាស់ ដេីម្បីឲ្យក្រុមយុវជនរបស់គណបក្សប្រជាជនកម្ពុជាខេត្ត រួមគ្នាផ្សព្វផ្សាយ អំពីសមិទ្ធផលផ្សេងៗ ជាពិសេសសមិទ្ធផលដែលរាជរដ្ឋាភិបាលខិតខំកសាងឡេីងនៅតាមមូលដ្ឋាន រួមទាំងគម្រោងអភិវឌ្ឍន៍ផ្សេងៗ របស់អង្កការជាដៃគូ ដែលមានដូចជាស្ពាន ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដើម្បីឲ្យមហាជនបានជ្រាប និងបានយល់ដឹង។
ជាមួយគ្នានោះឯកឧត្តម ក៏បានសំណូមពរសូមឲ្យក្រុមយុវជនសកម្មផ្នែកបណ្ដាញសង្គមទាំងអស់ រួមគ្នាចងក្រងឡេីងជាក្រុមមានដូចជា ក្រុមឃោសនឹកធ្វើការផ្សព្វផ្សាយ ក្រុមវាគ្មិន និងក្រុមតស៊ូមតិ ដេីម្បីធ្វើការពីចម្ងាយ និងផ្សព្វផ្សាយពីការអភិវឌ្ឍន៍រីកចម្រើន ជាពិសេសកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ក៏ជាសកម្មភាពដឹកនាំ ដ៏រស់រវើករបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ ពោលគឺត្រូវប្រេីប្រាស់បណ្តាញសង្គមឲ្យចំទិសដៅ និងមានផលប្រយោជន៍ដល់សង្គមជាតិយើងទាំងមូលផងដែរ៕
No comments