សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា៤ម៉ឺនដុល្លារ ដេីម្បីស្តារស្រះស្តុកទឹក ជូនកសិករក្នុងស្រុកត្បូងឃ្មុំ សម្រាប់ស្រោចស្រពស្រែចំការ
សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា៤ម៉ឺនដុល្លារ ដេីម្បីស្តារស្រះស្តុកទឹក ជូនកសិករក្នុងស្រុកត្បូងឃ្មុំ សម្រាប់ស្រោចស្រពស្រែចំការ
ត្បូងឃ្មុំ៖ ដោយទទួលបានសំណូមពរពីបងប្អូនប្រជាកសិករ ចំនួន៤ភូមិ ក្នុងឃុំអញ្ចើម ដែលខ្វះខាតប្រភពស្តុកទឹកសម្រាប់ប្រើប្រាស់ ស្រោចស្រពស្រែចំការ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ ស្រះទឹកដែលមានបណ្តាយ១០០ម៉ែត្រ និងទទឹង១០០ម៉ែត្រ ជំរៅ៣ម៉ែត្រ អាចស្រោចស្រពលើផ្ទៃដីដាំដុះ៣០០ហិចតា ចំណាយថវិការអស់ប្រមាណជា៤ម៉ឺនដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានជីកស្តារឡើងវិញ ស្ថិតក្នុងភូមិព្រែកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ពិធីបើកការដ្ឋានជីកស្តារស្រះទឹកឡើងវិញនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ក្នុងនាមតំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រួមដំណើរដោយឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក សេង សុខខឿន អភិបាលស្រុក-អភិបាលរងស្រុក អនុប្រធានមន្ទីរព័ត៌មានខេត្ត ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋដែលទទួលផលប្រមាណជា១០០នាក់។
ក្នុងឳកាសនោះដែរ ឯកឧត្តម ហាក់ សុខមករា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូនចំពោះបងប្អូនប្រជាពលរដ្ឋដោយក្តីនឹករលឹកបំផុត។
ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរចំពោះបងប្អូន និងអាជ្ញាធរឃុំ-ស្រុក ដែលបានយកដីស្រះនេះ ដែលអតីតជាត្រពាំង ចុះបញ្ជីកម្មសិទ្ធជាទ្រព្យសម្បត្តិរួម ធានាដោយច្បាប់ការពារដោយរដ្ឋ ដោយមិនអាចអោយជនខិលខូចលួចរំលោពបំពានយកបាននោះឡើយ ក៏ដូចជាចូលរួមជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីពិនិត្យមើលដំណើរការជីកស្តារឡើងវិញផងដែរ។
ក្រោយទទួលបានស្រះទឹកថ្មីនេះ ក្នុងនាមតំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា, ឯកឧត្តម ហាក់ សុមករា បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សា ការពារ និងប្រើប្រាស់ស្រោចស្រពស្រែចំការ ឲ្យបានទិន្នផលខ្ពស់ និងលក់ចេញបានថ្លៃ ជួយសម្រួលកម្រិតជីវភាព ពិសេសរួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ នៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ នាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២ ក៏ដូចជាថ្នាក់ជាតិ នាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបន្តដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន កសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ជាប្រយោជន៍ដល់ប្រជាកសិករ និងឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ឥតឈប់ឈរផងដែរ៕









No comments