[Latest News] បុរសជនជាតិខ្មែរ អាយុ ៥៩ឆ្នាំម្នាក់ បានស្លាប់ ដោយសារជំងឺកូវីដ-១៩

បុរសជនជាតិខ្មែរ អាយុ ៥៩ឆ្នាំម្នាក់ បានស្លាប់ ដោយសារជំងឺកូវីដ-១៩
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស អំពីករណីស្លាប់បុរសជនជាតិខ្មែរម្នាក់ អាយុ ៥៩ឆ្នាំ ដោយសារជំងឺកូវីដ១៩។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំនេះ រស់នៅភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្លាប់រួចហើយ មុនពេលចូលដល់មន្ទីរពេទ្យ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:៥៥នាទីព្រឹក។
នៅពេលចូលមកដល់មន្ទីរពេទ្យ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺបានស្លាប់រួចហើយ ដោយជាករណីសង្ស័យ សពត្រូវបានក្រុមគ្រូពេទ្យយកសំណាក ដើម្បីពិនិត្យមើល ហើយបានទទួលលទ្ធផលវិជ្ជមានកូវីដ១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំនេះ ស្លាប់ដោយសារជំងឺកូវីដ១៩។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមចូលរួមសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕

No comments