អគ្គិភ័យលេបត្របាក់ផ្ទះ របស់ប្រជាពលរដ្ឋ ចំនួន ០២គ្រូសារ នៅក្រុងកំពង់ចាម
អគ្គិភ័យលេបត្របាក់ផ្ទះ របស់ប្រជាពលរដ្ឋ ចំនួន ០២គ្រូសារ នៅក្រុងកំពង់ចាម
កំពង់ចាម៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី មានករណីអគ្គិភ័យមួយបានកើតឡើងនៅចំណុចភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងលេបត្របាក់ផ្ទះ របស់ប្រជាពលរដ្ឋ ចំនួន ០២គ្រូសារ ហើយខូចខាតសំភារៈមួយចំនួន ។ ក្រោយពីទទួលព័ត៌មាន ថា មានអគ្គិភ័យឆេះផ្ទះរបស់ប្រជាពលរដ្ឋ ភ្លាមនោះ លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានដឹកនាំកម្លាំងនគរបាលចម្រុះ សហការជាមួយការិយាល័យពន្លត់អគ្គិភ័យ ក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីលោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចុះទៅដល់កន្លែងកើតហេតុ ហើយអន្តរាគមន៍ពន្លត់បានរលត់ ១០០% នៅវេលាម៉ោង១៤ៈ៣០នាទី។
ប្រតិបត្តិការប្រើប្រាស់រថយន្តអគ្គិភ័យចំនួន០៤គ្រឿង៖
១-រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន០៣គ្រឿង
២-រថយន្តអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១១សុីទែន។
ហេតុការណ៍នេះបង្កឲ្យខូចខាតផ្ទះចំនួន០២គ្រួសារ៖
ទី១.ផ្ទះឈ្មោះ ពេជ្រ ឃុន ភេទប្រុស អាយុ៤៦ឆ្នាំនៅភូមិមេម៉ាយ សង្កាត់បឹងកក់ ក្រុងកំពង់ចាម ផ្ទះ០២ខ្នង ទំហ៊ុំ ៨×២០ ឆេះទាំងស្រុង សម្ភារ:ខូចខាត ឆេះគ្រែ០១ ពូកចំនួន០៤។
ទី២.ផ្ទះឈ្មោះ តាន់ វ៉ាន់ថុន ភេទស្រី អាយុ៦៦ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកក់ ក្រុងកំពង់ចាម ផ្ទះ០៤ខ្នង ទំហ៊ុំ ៩×២០ ឆេះទាំងស្រុង សម្ភារ:ខូចខាត មិនទាន់ដឹង។
មូលហេតុតាមការអះអាងរបស់ឈ្មោះ ពេជ្រ ឃុន គឺបណ្ដាលមកពីផ្ទុះសេខ្សែរភ្លើង៕
No comments