កម្មករនិយោជិត រិះគន់ ម្ចាស់អាជីវកម្មផ្ទះជួល ដែលប្រកាសដំឡើងថ្លៃឈ្នួលបន្ទប់ ជាបន្តបន្ទាប់ ខណៈជំងឺកូវីដ-១៩ មិនទាន់ចប់ស្រួលបួល
កម្មករនិយោជិត រិះគន់ ម្ចាស់អាជីវកម្មផ្ទះជួល ដែលប្រកាសដំឡើងថ្លៃឈ្នួលបន្ទប់ ជាបន្តបន្ទាប់ ខណៈជំងឺកូវីដ-១៩ មិនទាន់ចប់ស្រួលបួល
ភ្នំពេញ៖ ផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិដំណាក់ធំ២ (ហៅផ្សារដីថ្មី) សង្កាត់មានជ័យទី៣ ខណ្ឌមានជ័យ កំពុងរង់ការរិៈគន់ យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងកម្មករ កម្មការនី ខណៈឈ្មោះ «ហេងសេង មហាសាន» ដែលជាម្ចាស់អាជីវកម្មផ្ទះជួលបានដំឡើងថ្លៃឈ្នួលបន្ទប់ ជាបន្តបន្ទាប់ ក្នុងរដូវកាលកូវីដ-១៩។
ប្រជាពលរដ្ឋជាច្រើនដែររស់នៅក្នុងផ្ទះជួលខាងលើនេះ បានសម្ដែងការមិនពេញចិត្ត នូវទង្វើ និងសកម្មភាពហួសហេតុ របស់លោក «ហេងសេង មហាសាន» ដែលជាម្ចាស់អាជីវកម្មផ្ទះជួល ដែលបានដំឡើងថ្លៃឈ្នួលបន្ទប់ចំនួនពីរលើក ក្នុងឆ្នាំ២០២១នេះ ខណៈប្រទេសជាតិកំពុងតែជួបវិបត្តិសេដ្ឋកិច្ចនៃវីរុសកូវីដ-១៩ ពោលគឺ៖ ⟨មិនទាន់បានកន្លះឆ្នាំស្រួលបួលផង ម្ចាស់អាជីវកម្មរូបនេះបានដំឡើងថ្លៃឈ្នួលបន្ទប់រហូតដ៏ទៅ២លើក⟩។
បងប្អូនកម្មករកម្មការនី បានបន្តថា កាលពីថ្ងៃទី១ ខែមករា ដើមឆ្នាំ២០២១ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដំឡើងប្រាក់ បៀវត្ស ជូនកម្មករនិយោជិត ចំនួន ពីរដូល្លារ (2$) បន្ថែម ស្មើនិង មួយរយកៅសិបពីរដូល្លារ (192$) ប្រាក់បៀវត្ស។ ស្របពេលនោះម្ចាស់អាជីវកម្មផ្ទះជួល ឈ្មោះ «ហេងសេង មហាសាន» បានដំឡើងថ្លៃឈ្នួលបន្ទប់ ចាប់ពី ពីរដូល្លារ (2$) រហូតដល់ ដប់ដូល្លារ (10$) តាមជាន់នីមួយៗ ក្នុងខែមករា ដើមឆ្នាំ២០២១ ភ្លាមៗផងដែរ។ ទៀតសោត គិតមកដល់ខែឧសភា ឆ្នាំ២០២១នេះ គឺមិនទាន់បានកន្លះឆ្នាំស្រួលបួលផង ស្រាប់តែ ឈ្មោះ «ហេងសេង មហាសាន» ដែលជាម្ចាស់អាជីវកម្មផ្ទះជួលរូបនេះ បានដំឡើងថ្លៃឈ្នួលបន្ទប់បន្ថែមទៀត ស្របពេលជំងឺកូវីដ-១៩ មិនទាន់ស្ងប់ស្ងាត់ផង។
កម្មករនិយោជិតទាំងនោះក៏បានថ្លែង និង ពោលពាក្យថា៖ (កាលដំឡើងថ្លៃឈ្នួលបន្ទប់នេះ គឺជាសិទ្ធិរបស់ម្ចាស់ផ្ទះជួល ដែលបានបើកអាជីវកម្មជួលបន្ទប់ ស្របតាមគោលការណ៍របស់រដ្ឋ ក៏ប៉ុន្តែបញ្ហាដំឡើងថ្លៃឈ្នួលបន្ទប់នេះ សូមប្រមុខរាជរដ្ឋាភិបាល ក្រសួង មន្ទីរ ស្ថាប័ន ពាក់ព័ន្ធក៏គួរតែមានចំណាត់ការចំពោះម្ចាស់អាជីវកម្ម បន្ទប់ជួលណា ដែលដំឡើងថ្លៃឈ្នួលបន្ទប់ជួលហួសហេតុ ខុសពីប្រក្រតី) «ក្រោមហេតុផល៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដំឡើង ប្រាក់បៀវត្ស ចំនួនពីរដូល្លារ (2$) បន្ថែមពីលើប្រាក់បៀវត្សនូវឆ្នាំចាស់ ប៉ុន្តែម្ចាស់អាជីវកម្មផ្ទះជួល ឆ្លៀតឱកាសនោះបានដំឡើងថ្លៃឈ្នួលបន្ទប់ លើសលប់រហូតដល់ (2$-10$) ហើយមិនទាន់បានកន្លះឆ្នាំ ស្រួលបួលផង បែរជាប្រកាសដំឡើងថ្លៃឈ្នួលបន្ទប់បន្ថែមទៀត ស្របពេលជំងឺកូវីដ-១៩ មិនទាន់មានភាពស្ងប់ស្ងាត់ទៅវិញផង»៕
No comments