គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    វិធីសាស្ត្រលុប Session ក្នុងកម្មវិធី Telegram ករណីសង្ស័យមានគេកំពុងលួចប្រើប្រាស់គណនីរបស់លោកអ្នក !!!

    វិធីសាស្ត្រលុប Session ក្នុងកម្មវិធី Telegram ករណីសង្ស័យមានគេកំពុងលួចប្រើប្រាស់គណនីរបស់លោកអ្នក !!!

    កម្មវិធី Telegram បានក្លាយជាកម្មវិធីផ្ញើសារអេឡិចត្រូនិកដ៏កំពុងពេញនិយមជាងគេមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រើប្រាស់នៅតាមបណ្តាស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានសិក្សានានា ដើម្បីបញ្ជូនព័ត៌មាន រូបភាព វីដេអូ និងឯកសារផ្សេងៗទៅវិញទៅមក។

    ដើម្បីសម្រួលដល់ការប្រើប្រាស់ កម្មវិធី Telegram អាចដំឡើងនិងប្រើប្រាស់លើទូរស័ព្ទដៃ កុំព្យូទ័រ ឬដំណើរការតាមផ្ទាំងអ៊ីនធឺណិត (Browser) ដោយគ្រាន់តែធ្វើការផ្ទៀងផ្ទាត់គណនី (login) ជាមួយនឹងលេខកូដចំនួន ០៥ខ្ទង់ដែលផ្ញើទៅកាន់លេខទូរស័ព្ទរបស់ម្ចាស់គណនី។

    ទន្ទឹមគ្នានេះ ជនខិលខូចមួយចំនួនបានធ្វើការលួចដំណើរការគណនី Telegram របស់ជនរងគ្រោះដោយប្រើប្រាស់មធ្យោបាយឆបោក ឬដាក់អន្ទាក់លួចលេខកូដ (Phishing) និងប្រើប្រាស់គណនីជនរងគ្រោះទាក់ទងជាមួយមិត្តភក្តិ ឬសាច់ញាតិដើម្បីខ្ចីប្រាក់ ឬបន្លំលួចយកឯកសារ រូបភាព ឬវីដេអូជនរងគ្រោះ រួចគម្រាមទារប្រាក់ ឬប្រើប្រាស់ក្នុងការចម្លងមេរោគកុំព្យូទ័រជាដើម។

    ប្រសិនលោកអ្នកមានការសង្ស័យ ឬចង់ផ្ទៀងផ្ទាត់គណនី Telegram ថាតើមានជនខិលខូចកំពុងលួចប្រើប្រាស់ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានព័ត៌មានវិទ្យា សូមចែករំលែកនូវវិធីសាស្ត្រដូចខាងក្រោម ៖

    ១) សម្រាប់ទូរស័ព្ទ៖

    -  សូមចូលទៅកាន់ Setting  រួចជ្រើសរើសពាក្យ Devices  នោះលោកអ្នកនឹងឃើញគណនី Telegram ដែលកំពុងប្រើប្រាស់ (Current Session និង Actvie Session)  រួមទាំងប្រភេទឧបករណ៍ និងអាសយដ្ឋាន IP Address នៃគណនីដែលកំពុងប្រើប្រាស់។

    - ប្រសិនលោកអ្នកសង្ស័យថាមានជនខិលខូចកំពុងប្រើប្រាស់គណនី Telegram របស់អ្នក សូមចុចពាក្យ Edit រួចចុចសញ្ញា (- ) ពណ៌ក្រហម ឬ Terminate all other session ជាការស្រេច។

    ២) សម្រាប់ម៉ាស៊ីនកុំព្យូទ័រ៖

    - សូមចូលទៅកាន់ Setting រួចជ្រើសរើសពាក្យ Privacy and Security បន្ទាប់មកចុចលើពាក្យ Show all sessions។

    - ប្រសិនលោកអ្នកសង្ស័យថាមានជនខិលខូចកំពុងប្រើប្រាស់គណនី Telegram របស់អ្នក  សូមចុចរូបសញ្ញា (x ) រួចជ្រើសរើសពាក្យ Terminate  ឬ Terminate all other session ជាការស្រេច។

    នាយកដ្ឋានព័ត៌មានវិទ្យាសូមធ្វើការក្រើនរំលឹកផងដែរថា សកម្មភាពលួចប្រើប្រាស់គណនី Telegram មួយចំនួន គឺដោយសារមូលហេតុលេខទូរស័ព្ទជនរងគ្រោះផុតសុពលភាព និងត្រូវបានទិញយកទៅប្រើប្រាស់ឡើងវិញដោយបុគ្គលផ្សេង និងបានប្រើប្រាស់លេខទូរស័ព្ទនោះចុះឈ្មោះ Telegram ឡើងវិញជាមួយឯកសារចាស់ៗ ដែលជនរងគ្រោះធ្លាប់បានផ្ញើឆ្លើយឆ្លងនាពេលកន្លងមក។ ក្នុងករណីនេះ សូមអ្នកប្រើប្រាស់គណនីថ្មី ធ្វើការលុបចោលនូវឯកសាររបស់អ្នកប្រើប្រាស់ពីពេលមុន និងកុំព្យាយាមបំពានសិទិ្ធបុគ្គល ឬគម្រាមទារប្រាក់ជាថ្នូរនឹងការលុបឯកសារជាដើម៕

    [ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ]

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ