ក្រសួងប្រៃសណីយ៍ បញ្ជាក់ពីមូលហេតុ ដែល «Youtube» ផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មនៅលើវីដេអូក្នុងប្រទេសកម្ពុជា
ក្រសួងប្រៃសណីយ៍ បញ្ជាក់ពីមូលហេតុ ដែល «Youtube» ផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មនៅលើវីដេអូក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា៖ នាពេលថ្មីៗកន្លងទៅនេះ យូធូប «Youtube» បានផ្អាកមិនឲ្យមានការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ នៅប្រទេសកម្ពុជា និងប្រទេសជាង ៩០ទៀត ដែលធ្វើឲ្យអ្នកទស្សនាវីដេអូសប្បាយចិត្ត ព្រោះមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម ផ្ទុយទៅវិញអ្នកផលិតមាតិកា ចុះផ្សាយក្នុង Youtube មិនអាចរកចំណូលនៅប្រទេសទាំងនោះបានទៀតទេ។
បន្ទាប់ពីបានទាក់ទងតំណាង Youtube ដើម្បីធ្វើការបំភ្លឺ និងជំរុញឲ្យមានដំណោះស្រាយ ឆាប់រហ័សពាក់ព័ន្ធបញ្ហាខាងលើ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏សូមលើកទឹកចិត្ត ឲ្យមានការផលិតមាតិកាល្អៗ ដោយគោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគុណភាពនិងគំនិតច្នៃប្រឌិត និងវិជ្ជាជីវៈ ដើម្បីផ្តល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជន៕
សូមអានសេចក្ដីប្រកាសព័ត៌មានដូចខាងក្រោម៖
No comments