មន្ទីរពេទ្យបង្អែកស្រុកគីរីវង្ស ធ្វើតេស្ត រកជំងឺកូវីដ-១៩ តម្រូវឲ្យបង់លុយចំនួនដប់ដូល្លារ (10$) ជាថ្លៃក្នុងការធ្វើតេស្តរកវីរុសកូវីដ
មន្ទីរពេទ្យបង្អែកស្រុកគីរីវង្ស ធ្វើតេស្ត រកជំងឺកូវីដ-១៩ តម្រូវឲ្យបង់លុយចំនួនដប់ដូល្លារ (10$) ជាថ្លៃក្នុងការធ្វើតេស្តរកវីរុសកូវីដ
ខេត្តតាកែវ៖ ប្រជាពលរដ្ឋដែលបានទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកគីរីវង្ស បានត្អូញត្អែរប្រាប់ សារព័ត៌មានថា៖ «មន្ទីរពេទ្យបង្អែកស្រុកគិរីវង់ គ្រប់គ្រងដោយលោក គង់ ចាន់កុមារ ជាប្រធាន បានយកថ្លៃធ្វើតេស្តរកជំងឺកូវីដ-១៩ ចំនួនដប់ដូល្លារ (10$) ជាថ្លៃក្នុងការធ្វើតេស្តរកវីរុសកូវីដ»។
ប្រជាពលរដ្ឋបានថ្លែងទៀតថា៖ ពួកគាត់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ បែរជាត្រូវបង់លុយដូចពេទ្យឈ្នួលដែរ ជាពិសេសរឿងធ្វើតេស្តរកមេរោគកូវីដ១៩ ចំណែកឯបុគ្គលិកពេទ្យខ្លះសំដីអសុរោះចំពោះអ្នកជំងឺទៀតផង។
ប្រជាពលរដ្ឋទាំងនោះសុំសំណូមពរដល់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួយស្រាវជ្រាវ ពិនិត្យមើលមន្ទីរពេទ្យបង្អែកស្រុកគីរីវង់ដោយក្ដីអនុគ្រោះ៕
ពាក់ព័ន្ធទៅនិងករណីខាងលើនេះខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក គង់ ចាន់កុមារ ប្រធានមន្ទីរពេទ្យបង្អែកស្រុកគិរីវង់បានទេព្រោះគ្មានលេខទូរស័ព្ទ។
រីឯលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ដែលជាប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងប្រាប់ «កងមាស» នៅព្រឹកថ្ងៃទី២៥នេះថា៖ រឿងយកប្រាក់ថ្លៃធ្វើតេស្តរកមេរោគកូវីដ១៩ ដោយសារតែរដ្ឋាភិបាលមិនអាចផ្គត់ផ្គង់គ្រាន់ ទើបគណៈកម្មការមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ យកប្រាក់ថ្លៃធ្វើតេស្តដើម្បីតែឲ្យមន្ទីរពេទ្យដំណើរការ ពោលគឺ៖ យកប្រាក់ដែលបានពីការធ្វើតេស្តទាំងនោះយកទៅទិញ ឧបករណ៍សម្រាប់ធ្វើតេស្តបន្ថែម។
ក្នុងនោះលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ក៏បានបញ្ជាក់ទៀតថា៖ «រឿងយកប្រាក់ថ្លៃធ្វើតេស្តរកជំងឺកូវីដ១៩ មិនមែនក្រសួងតម្រូវឲ្យយកនោះទេ គឺគណៈកម្មការមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ព្រមព្រៀងគ្នា»។
យ៉ាងណាមិញក៏មានមជ្ឈដ្ឋានខ្លះកំពុងតែមានការងឿងឆ្ងល់ថា៖ ហេតុអ្វីក្រសួងសុខាភិបាលមិនបានតម្រូវឲ្យយកប្រាក់ថ្លៃធ្វើតេស្តផង? តែបែរជាមន្ទីរបង្អែកស្រុកគិរីវង់ គ្រប់គ្រងដោយលោក គង់ ចាន់កុមារ ជាប្រធាន តម្រូវឲ្យយកប្រាក់ពីអ្នកជំងឺដោយចិត្តឯងទៅវិញ ជាពិសេសរឿងធ្វើតេស្តរកជំងឺកូវីដ-១៩៕
ទំនាក់ទំនងការិយាល័យនិពន្ធ
☎️098906664
☎️077906664
No comments