ដោយសារភ្លើងប្រច័ណ បុរសជាប្តីបានយកពូថៅកាប់ស្ត្រីជាប្រពន្ធ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម
ដោយសារភ្លើងប្រច័ណ បុរសជាប្តីបានយកពូថៅកាប់ស្ត្រីជាប្រពន្ធ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម
ខេត្តពោធិ៍សាត់៖ ដោយសារភ្លើងប្រច័ណ បុរសជាប្តីបានយកពូថៅកាប់ស្ត្រីជាប្រពន្ធ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩:០០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះឈ្មោះ ស៊ុំ ចាន់ធូ ត្រូវជាបងស្រីរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ ស៊ុំ ចាន់នី អាយុ ៣០ឆ្នាំ មុខរបរ លក់មីហឹរ នៅផ្សារភួពុយ ត្រូវជាប្រពន្ធរបស់ជនសង្ស័យឈ្មោះ ឡូញ សុធារ៉ា អាយុ ៣៨ឆ្នាំ មុខរបរ ជាអ្នកបើកបររថយន្តដឹកទំនិញ។
ជនសង្ស័យជាប្តីបានយកពូថៅកាប់ជនរងគ្រោះជាប្រពន្ធចំនួន ១២ពូថៅ ត្រង់ក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម លុះដល់ម៉ោង៩ព្រឹកនៅថ្ងៃដដែរ ទើបបង្កភាពភ្នាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យធ្វើកោសលវិច្ច័យ និងស្រាវជ្រាវស្វែងរកចាប់ជនដៃដល់មកផ្តន្ទ្ទាទោសតាមច្បាប់។
តាមការរៀបរាប់របស់ឈ្មោះ ស៊ុំ ចាន់ធូ ត្រូវជាបងស្រីបង្កើតជនរងគ្រោះ បានឲ្យដឹងថា ជនដៃដល់ឈ្មោះ ឡូញ សុធារ៉ា នេះមានប្រពន្ធម្តងរួចមកហើយ នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ (ហើយបានលែងលះគ្នា) ក្រោយមកមានទំនាក់ទំនងស្នេហាជាមួយប្អូនស្រីរបស់ខ្លួន (ជនរងគ្រោះ) ចាប់ពីឆ្នាំ២០១៨មកម្លេះ។
ប្រភពដដែលបានបន្តថា៖ ជនសង្ស័យតែងចេញចូលផ្ទះប្រពន្ធដើម ជារើយៗ និងតែងតែបង្ករឿងរាវជាញឹកញាប់ជាមួយជនរងគ្រោះ ដោយសារការប្រច័ណ្ឌ រហូតដល់យប់ថ្ងៃកើតហេតុជនសង្ស័យបានបបួលជនរងគ្រោះជាប្រពន្ធទៅគេងនៅផ្ទះរបស់គាត់ ដែលកំពុងសាងសង់ជិតរួច មានចំងាយប្រហែល៥ទៅ៦ម៉ែត្រពីផ្ទះរបស់ជនរងគ្រោះ លុះវេលាម៉ោង៩ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ក៏ប្រទះឃើញប្អូនស្រីរបស់គាត់ដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័មបំផុត។
ចំពោះករណីនេះសមត្ថកិច្ចបានសន្និដ្ឋានជាបឋមថាអាចបណ្តាលមកពីភ្លើងប្រច័ណ្ឌ។ ចំពោះជនដៃដល់ពេលសមត្ថកិច្ចកំពុងតាមប្រមាញ់ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
No comments