គយចល័តផ្លូវជាតិលេខ១ ចាប់ឡានដឹកទំនិញរបស់ឈ្មួញ និងជំរិតទាលុយ ២០លានរៀល ជាថ្នូរនឹងការដោះលែង
គយចល័តផ្លូវជាតិលេខ១ ចាប់ឡានដឹកទំនិញរបស់ឈ្មួញ និងជំរិតទាលុយ ២០លានរៀល ជាថ្នូរនឹងការដោះលែង
ខេត្តព្រៃវែង៖ ឈ្មួញរកស៊ីដឹកជញ្ជូនទំនិញផ្លែឈើតាមបណ្តោយផ្លូវជាតិលេខ១ បានស្រែកទាមទារឲ្យរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធជួយរកយុត្តិធម៌ជូនគាត់ផង ខណៈគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានចាប់ឡានដឹកផ្លែឈើរបស់គាត់ និងជំរិតទារប្រាក់ចំនួន ២០លានរៀល ដើម្បីដោះដូរជាថ្នូរក្នុងការដោះលែង។
ឈ្មួញដឹកទំនិញរូបនោះបានថ្លែងថា៖ ក្រុមគយចល័តទាំងនោះកំពុងតែចាក់.ក ប្រជាពលរដ្ឋយកលុយ ខណៈគាត់ទទូចសុំអង្វរសម្រួលឲ្យ ១០លានរៀល ប៉ុន្តែមន្ត្រីគយ ទាំងនោះមិនព្រមដាច់ខាត នៅតែទាមទារ ២០លានរៀល បើមិនបានគឺមិនឲ្យបើកឡានចេញទៅជាដាច់ខាត។
តាមការអះអាងពីឈ្មោះ ជា ឆៃនី ភេទស្រី អាយុ ២៨ឆ្នាំ បច្ចុប្បន្នរស់នៅផ្សារនាគមាស ខណ្ឌទួលគោក រាជធានីភ្នំពេញ បានថ្លែងថា៖ រាល់ថ្ងៃបានបង់លុយ ៣០មុឺនរៀល ចូលហោប៉ៅគយចល័តផ្លូវជាតិលេខ១ ជារៀងរាល់ជើងទៀតផង ហើយគាត់បានបញ្ជាក់ដែរថាទំនិញរបស់គាត់គឺបានបង់ពន្ធ ត្រឹមត្រូវ និងមានលិខិតបញ្ជាក់ច្បាស់លាស់។ ចុះហេតុអីបាជាចាប់រថយន្តរបស់គាត់?
ប្រភពដដែលបានឲ្យដឹងទៀតថា៖ ក្រុមគយចល័តទាំងនោះ កំពុងតែប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ដោយគាបសង្កត់ពួកគាត់ ដែលជាឈ្មួញដឹកទំនិញស្របច្បាប់ ពោលគឺ៖ «រាប់ក្បាលឡាន កំណត់យកលុយ ចូលហោប៉ាវ ក្នុង១ជើងៗ ចាប់១០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល»។
អាជីវកររូបនេះបានលើកឡើងបន្ថែមទៀតថា៖ រឿងបង់លុយចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ទាំងនោះ ជាទម្លាប់ទៅហើយ សម្រាប់អ្នករកស៊ីដូចពួកខ្លួន គឺគ្មានអាជីវករណាម្នាក់គេចផុតឡើយ។ ប៉ុន្តែអ្វីដែលធ្វើឲ្យអាជីវកររូបនោះហួសចិត្តខ្លាំងបំផុតនោះគឺ៖ គយចល័ត ដែលធ្លាប់តែយកលុយពីរូបគាត់រាល់លើក រាល់សាលសោះ, ចុះហេតុអី,? នៅថ្ងៃទី០៨.០៦ នេះ បែរជាចាប់ រថយន្តដឹកផ្លែគូលែន របស់គាត់ទៅវិញ ពោលគឺ៖ ចាប់រថយន្តចូលស្នាក់ការនិងទារលុយចំនួន២០លានរៀល ដើម្បីជាថ្នូរនិងការដោះលែងវិញ។ ដោយអាជីវកររូបនោះពុំមានលិទ្ធភាព បង់លុយតាមការទាមទាររបស់គយចល័តទាំងនោះ ទើបបណ្តាលឲ្យរថយន្ត រួមនិងផ្លែឈើ របស់គាត់ដែលមានតម្លៃប្រមាណជា ៥០,០០០$ (ប្រាំមុឺនដូល្លា) ស្អុយ រលួយ ខូចខាតទាំងស្រុង។
ជាមួយគ្នានោះតៃកុងឡានរួមនិងអាជីវករបានអះអាងដូចៗគ្នាថា៖ ពួកគាត់ហ៊ានស្បថដាក់ជីវិត ឲ្យក្រឡាប់ឡាន ឬរន្ទះបាញ់ស្លាប់តៃហោង ប្រសិនជាខ្លួននិយាយបំផ្លើសខុសការពិតចំពោះការបង់លុយចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១។
ចំពោះការឆ្លើយតបនិងការលើកឡើងខាងលើ ខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ បានទេព្រោះគ្មានលេខទូរស័ព្ទ។
រីឯលោក នី គឹមហួរ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ដែលនៅប្រចាំការបានថ្លែងប្រាប់សារព័ត៌មានថា៖ «រឿងបង់លុយ៣០មុឺនអីមិនដឹងទេការចាប់នេះគឺធ្វើតាមច្បាប់»។
ទោះជាយ៉ាងណាក៏ដោយក្នុងមួយថ្ងៃៗ មានរថយន្តរាប់សិបគ្រឿង បានដឹកទំនិញពីវៀតណាម ចូលមកខ្មែរ ទាំងយប់ទាំងថ្ងៃដោយឆ្លងកាត់ផ្លូវជាតិលេខ១ នឹងតែងតែឈប់នៅមុខស្នាក់ការ ចូលបង់លុយបាយទឹកជូនគយចល័តផ្លូវជាតិលេខ១ ជាប្រចាំមិនដែលខាន ជាហេតុនាំឲ្យលោក ផែន ភឿន សំងំកើបលុយបានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ជាថ្នូរនិងមិនបង្ក្រាបបទល្មើសអត់ពន្ធ ឬមិនផាកពិន័យចូលរដ្ធ។
ពាក់ព័ន្ធទៅនិងករណីចាប់រថយន្តជំរិតលុយ ២០លានរៀល ពីក្រុមមន្ត្រីគយចល័តផ្លូវជាតិលេខ១ ខាងលើនេះ អាជីវករទាំងនោះ សូមអំពាវនាវឲ្យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ និងមន្ត្រីស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ជូនពួកគាត់ផង៕
No comments