គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ពាក់ព័ន្ធអំពើពុករលួយ របស់លោក ផែន ភឿន មហាជនកំពុងតាមដានចង់ដឹងចំណាត់ការរបស់ ក្រសួង ស្ថាប័នពាក់ព័ន្ធ

    ពាក់ព័ន្ធអំពើពុករលួយ របស់លោក ផែន ភឿន មហាជនកំពុងតាមដានចង់ដឹងចំណាត់ការរបស់ ក្រសួង ស្ថាប័នពាក់ព័ន្ធ

    ភ្នំពេញ៖ មហាជននិងអ្នកសារព័ត៌មានជាច្រើនកំពុងតែ រងចាំមើលចំណាត់ការរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ចំពោះករណីប្រព្រឹត្តអំពើពុករលួយពីសំណាក់លោក ផែន ភឿន ប្រធានគយចល័ត ផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលបានបញ្ជាឲ្យកូនចៅក្រោមឱវាទ ឈរចាំរាប់ក្បាលឡានដឹកទំនិញយកលុយដាក់ហោប៉ៅ ពីអាជីវករដឹកទំនិញដោយក្នុងមួយជើងចាប់ពី ១០មុឺនរៀល រហូតដល់ ៣០មុឺនរៀល ទើបឲ្យចេញ ទោះបីជាឡានដឹងទំនិញទាំងនោះបានបង់ពន្ធត្រឹមត្រូវក៏ដោយ។

    តាមការអះអាងពីអាជីវករ ថា៖ ក្រុមមន្ត្រីគយចល័ចផ្លូវជាតិលេខ១ ដឹកនាំដោយលោក ផែន ភឿន ជាប្រធាន និងមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ដោយកំណត់យកលុយពីពួកគាត់ ដាក់ចូលហោប៉ៅ ជាប្រចាំដើម្បីជាថ្នូរ និងជាការបើកភ្លើងខៀវមិនបង្ក្រាបបទល្មើសរត់ពន្ធ ពីខ្មែរទៅវៀតណាម និងពីវៀតណាមមកខ្មែរ។

    សូមបញ្ជាក់ថា៖ កាលប្រព្រឹត្តអំពើពុករលួយយ៉ាងសកម្មរបស់លោក ផែន ភឿន ដែលជាប្រធានគយចល័ត រូបនេះ បានបែកធ្លាយនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ខណៈលោក ផែង ភឿន បានឃាត់រថយន្តដឹកទំនិញផ្លែឈើរបស់អាជីវករ ម្នាក់ ដែលមានឈ្មោះ ជា ឆៃនី ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅផ្សារនាគមាស ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទាមទារលុយ ២០លានរៀល ជាថ្នូរនិងការដោះលែង។ តែជាអកុសលលោកស្រី ជា ឆៃនី ដែលជាម្ចាស់ទំនិញពុំមានលទ្ធភាពបង់ តាមការទាមទារ ពីសំណាក់លោក ផែន ភឿន ទើបធ្វើឲ្យរថយន្ត និងទំនិញផ្លែឈើរបស់គាត់ឃាត់ជាប់ បណ្តាលឲ្យទំនិញផ្លែឈើដែលផ្ទុកនៅក្នុងរថយន្ត រលួយ ខូចខាត ទាំងស្រុង និងសរុបជាទឹកប្រាក់ប្រមាណជា ប្រាំមុឺនដូល្លារ (៥០,០០០$)។

    លោកស្រី ជា ឆៃនី បានបន្តទៀថា៖ «រឿងបង់លុយ ៣០មុឺនរៀល ចូលហោប៉ៅ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ទាំងនោះ ជាទម្លាប់ទៅហើយ សម្រាប់អ្នករកស៊ីដូចពួកខ្លួន គឺគ្មានអាជីវករណាម្នាក់គេចផុតឡើយ ទោះបីជាបានបង់ពន្ធត្រឹមត្រូវក៏ដោយ» ពោលគឺ៖ ត្រូវតែបង់បើមិនបង់គឺមិនឲ្យដឹកទំនិញចេញ។

    តាមការអះអាងរបស់អាជីវករឈ្មោះ ជា ឆៃនី ដែលបានអះអាងនៅចំពោះមុខអ្នកសារព័ត៌មាន ទៅកាន់មហាជនទូទាំងប្រទេស ថែមទាំងស្បថស្បែដាក់ជីវិត ថា៖ «បើពួកនិយាយមិនពិតទេ សូមឲ្យក្រឡាប់ឡាន ឬ រន្ទះបាញ់ស្លាប់តៃហោង ប្រសិនខ្លួននិយាយបំផ្លើសខុសការពិតចំពោះការបង់លុយចូលហោប៉ៅ របស់មន្ត្រីគយចល័តផ្លូវជាតិលេខ១។

    លោកស្រី ជា ឆៃនី ដែលជាម្ចាស់រថយន្តដឹកទំនិញក៏បាន ទទូចស្នើសុំឲ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងមន្ត្រីស្ថាប័ន មន្ទីរ ពាក់ព័ន្ធជួយរកយុត្តិធម៌ជូនរូបគាត់ផង។

    ទាក់ទិនទៅនិង អំពើពុករលួយខាងលើ មហាជន និង អ្នកសារព័ត៌មានក្នុងស្រុក កំពុងតែរង់ចាំមើលជោគវាសនារបស់លោក ផែន ភឿន ប្រធានគយចល័ត ដែលបានប្រព្រឹត្តអំពើពុករលួយយ៉ាងសកម្ម រូបនេះ តើ៖អាចគេចផុតពីក្រឡាសំណាញ់ច្បាប់បានដែរឬយ៉ាងណា៕

    ទំនាក់ទំនងការិយាល័យនិពន្ធ
    ☎️098906664
    ☎️077906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ