គ្រឿងចក្រ លោកគ្រាង សម្បត្តិអាងមានអាជ្ញាប័ណ្ណដឹកមិនខ្វល់ពីផលបិះពាលប្រជាពលរដ្ឋឡើយ!
គ្រឿងចក្រ លោកគ្រាង សម្បត្តិអាងមានអាជ្ញាប័ណ្ណដឹកមិនខ្វល់ពីផលបិះពាលប្រជាពលរដ្ឋឡើយ!
ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋរស់នៅភូមិជ្រៃពោធិ៍សាវ៉ាង ឃុំរាប និងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នឹងអ្នកធ្វើដំណើតាមផ្លូវជាតិលេខ៨A កំពុងតែរអ៊ូ រទាំយ៉ាងខ្លាំងពីរផលប៉ះពាល់សុភាពនឹងការធ្វើដំណើររបស់ពួកគាត់ដោយមានរថយន្តដឹកជញ្ជូនអាចម៍ដីយ៉ាង អាណាធិបតេយ្យ ដែលគេស្គាល់ថាជារថយន្តរបស់ លោកគ្រាង សម្បត្តិរស់នៅឃុំពង់ពពិលដែលបានដឹកជញ្ជូនជារាល់ថ្ងៃដោយមិនមានមន្ត្រីពាក់ព័ន្ធណាម្នាក់ធ្វើការណែនាំឬហាមឃាត់ឡើយ។
បន្ទាប់ពីរបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបែបនេះរួចហើយក្រុមអ្នកសារព័ត៌មានយើងក៏បានចុះទៅថតយករូបភាពនៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះនៅចំណុចភូមិឃុំខាងលើក៏បានឃើញមានសកម្មភាពដឹកជញ្ជូនអាចម៍ដីដូចអ្វីដែលប្រជាពលរដ្ឋបានផ្តល់ព័ត៌មានពិតប្រាកដមែន។
ក្នុងនោះដែរប្រភពដដែលក៏បានបន្តទៀតថាចំពោះរថយន្តដឹកអាចម៍ខាងលើនេះគឺតែងតែដឹកជញ្ជូនដីមិនថាមេឃភ្លៀងរលឹមឬហុយយ៉ាងណាទេ!គឺនៅតែបន្តដឹកជារៀងរាល់ថ្ងៃដែលជាហេតុធ្វើអោយមានការប៉ះពាល់ដល់សុខភាព បរិស្ថានក៏ដូចជាធ្វើអោយខូចផ្លូវជាតិផងដែរ ហើយកន្លងមកគឺមិនដែលឃើញមានមន្ត្រីពាក់ព័ន្ធក្នុងស្រុកពារាំងខេត្តព្រៃវែង។
មកធ្វើការហាមឃាត់ឬណែម្ចាស់គ្រឿងចក្រ ពីផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋក៏ដូចជាប៉ះពាល់ដល់សម្បត្តិ សារធារណៈឡើយគឺគិតតែពីរផលប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះ។
ក្នុងពលរដ្ឋនឹងអ្នកធ្វើដំណើគាត់ក៏បានសំណូមពរដល់មន្ត្រីពាក់ព័ន្ធក្នុងស្រុកពាំងទាំងមូល ជាពិសេសលោកអភិបាលស្រុកសូមមេត្តាជួយធ្វើការ សម្រួលនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលរស់ក្នុងភូមិនឹងអ្នកធ្វើដំណើរ តាមផ្លូវជាតិលេខ៨Aផងទាន! ។ ព្រោះថារដូវវស្សាហើយ ពេលភ្លៀងធ្លាក់ខ្លាំងឬក៏រលឹមម្តងៗ រអិលពិបាកធ្វើដំណើរឆ្លងកាត់ផ្លូវនេះណាស់។ ព្រោះដោយសារតែរថយន្តខាងលើនេះដឹកដីមិនដែលមានការគ្របដណ្តប់អោយបានត្រឹមត្រូវទេដូច្នេះគឺតែងតែមានធ្លាក់កំទិចដីរាយប៉ាយពេញផ្លូវជាតិតែម្តង។
គួររំលឹកផងដែរថាកន្លងមកខាងសារព័ត៌មានយើងបានធ្វើការផ្សាយរួចម្តងមកហើយតែហាក់បីដូចជាអជ្ញាធរ នឹងមន្ត្រីពាក់ព័ន្ធណាម្នាក់មកធ្វើការណែនាំឬក៏ធ្វើការហាមឃាត់ឡើយគឺនៅតែបន្តការដឹកជញ្ជូនអាចម៍ដីបែបនេះដដែលដូច្នេះខាងយើងខ្ញុំជាអ្នកសារព័ត៌មានក៏សូមធ្វើការសុំណូមពរដល់លោកអភិបាលស្រុកសូមមេត្តាជួយដោះស្រាយនៅបញ្ហាមួយនេះផងដើម្បីសុខភាព សុវត្ថិភាពរបស់ប្រជាពលរដ្ឋនឹងដើម្បីរក្សាសម្បត្តិសារធារណៈរបស់យើងទាំងអស់គ្នា៕
ទំនាក់ទំនងការិយាល័យនិពន្ធ
☎️098906664
☎️077906664
No comments