ស្រុកពារាំង៖ ល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង ខណៈសមត្ថកិច្ចមិនជួយទប់ស្កាត់!
ស្រុកពារាំង៖ ល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង ខណៈសមត្ថកិច្ចមិនជួយទប់ស្កាត់!
ខេត្តព្រៃវែង៖ ល្បែងសុីសងខុសច្បាប់បៀរនិងជល់មាន់តាមទូរទស្សន៍ ជាច្រើនកន្លែងនៅក្នុងឃុំព្រៃព្នៅសមត្ថកិច្ចមើលមិនឃើញ សង្ស័យត្រូវថ្នាំទេដឹងលេងល្បែងស៊ីសងបៀរនិង ជល់មាន់តាមអុីនធរណែត ជាច្រើនប្រភេទស្ថិតនៅភូមិព្រែកព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ បើកលេងបានយ៉ាងរលូនមិនដែលឃើញសមត្ថកិច្ចរឺអាជ្ញាធរ ហ៊ានចុះបង្ក្រាបម្ដងណាឡើយ។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់សារព័ត៌មានឲ្យដឹងថាផ្ទះឈ្មោះ ធៀង បានបើកលេងល្បែង ស៊ីសងខាងលើនេះ យូរណាស់មកហើយ។
ប្រជាពលរដ្ឋ បានបន្តទៀតថា មិនដែលឃើញមានសមត្ថកិច្ចឬអាជ្ញាធរណាម្នាក់ចុះមកទប់ស្កាត់នោះទេហើយពួកគាត់សម្ដែងការមិនសប្បាយចិត្តព្រួយបារម្ភខ្លាចជំងឺកូវីដ19 ព្រោះពួកគាត់សង្កេតឃើញថា ផ្ទះលេងល្បែងខាងលើនេះតែងតែប្រមូលផ្ដុំគ្នាលេងយ៉ាងសប្បាយជារៀងរាល់ថ្ងៃ។
ពលរដ្ឋបន្តទៀតថា បើក្នុងភូមិ ឃុំ ស្រុក មានល្បែងសុីសង ជាច្រើន យ៉ាងនេះ ឯណាទៅ ភូមិ ឃុំ សវត្ថិភាព ទាំង ៧ ចំណុច ។
ពាក់ព័ន្ធជុំវិញរឿងល្បែងស៊ីសងខាងលើនេះលោកមេប៉ុស្តិ៍បានប្រាប់ឲ្យដឹងថា៖ លោកតែងតែចុះទៅបង្ក្រាបដែរប៉ុន្តែពេលពួកលោកមកវិញអ្នកលេងល្បែងស៊ីសងទាំងនោះនាំគ្នាលេងវិញដដែលហើយក៏ធ្លាប់បានយកទៅធ្វើកិច្ចសន្យានៅអធិការដ្ឋានផងដែរ។
ចំណែកលោក ឡុង ប៊ុនធឿនអធិការស្រុកពារាំងបានប្រាប់សារព័ត៌មានយើងថា៖ លោកជាប់រវល់បងៗមកពីខេត្ត ហើយក៏ឱ្យលេខលោកមេប៉ុស្តិ៍មក។
ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃព្នៅឃុំព្រៃព្នៅស្រុកពារាំងសូមសំណូមពរទៅដល់លោក ព្រំុ សន្ធរ ស្នងការខេត្តព្រៃវែង ជួយមើលកូនចៅក្រោមឱវាទផងទាន។
No comments