លោក អេន វីន តារាសម្តែងរូបសង្ហារ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីប្រើហិង្សាយ៉ាងព្រៃផ្សៃលើគូស្នេហ៍ ជាស្ត្រីមេម៉ាយកូន២

លោក អេន វីន តារាសម្តែងរូបសង្ហារ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីប្រើហិង្សាយ៉ាងព្រៃផ្សៃលើគូស្នេហ៍ ជាស្ត្រីមេម៉ាយកូន២
ភ្នំពេញ៖ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួន តារាសម្តែងរូបស្រស់សង្ហារ លោក អេន វីន បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធបទល្មើសប្រើហិង្សាលើគូស្នេហ៍ ជាស្ត្រីមេម៉ាយកូន២ គឺ អ្នកនាង សុទ្ធ កញ្ចកា ។
មជ្ឈដ្ឋានមួយចំនួនសង្ឃឹមថា៖ តុលាការនឹងចាត់ការតាមផ្លូវច្បាប់ចំពោះលោក អេន វីន ដែលហ៊ានលើកដៃប្រើអំពើហិង្សាលើស្ត្រីយ៉ាងព្រៃផ្សៃ បែបនេះ តាមច្បាប់ជាធរមាន។
យោងតាមហ្វេសប៊ុកឈ្មោះ សិទ្ធ បញ្ចកា បានបង្ហោះកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ អ្នកនាង បានសរសេរខ្លឹមសារទាំងស្រុងដូច្នេះថា៖
ឈឺ អត់ទេ អត់ឈឺទេប៉ុណ្ណឹង តែអ្វីដែលឈឺបំផុតគឺឈឺចិត្ត ឈឺបេះដូង ឈឺចាប់ស្ទើរស្លាប់ មនុស្សដែលខ្ញុំស្រឡាញ់បំផុតលើសជីវិត អ្វីក៏ហ៊ានលះបង់ដើម្បីនៅជិតគ្នាបែរជាហ៊ានលើកដៃវាយខ្ញុំដូចសត្វធាតុ ។
ប៉ុន្មានថ្ងៃកើតហេតុភ្លាម សុំពិតជាមិនចង់យករូបបែបនេះយកមកផុសទេ ព្រោះពេលចង់សរសេរហើយ សូមសរសេរទៅមុខអត់រួចទេព្រោះបេះដូងខ្ញុំឈឺខ្លាំងទឹកភ្នែកសុំហូរខ្លាំងទប់មិនជាប់ទេ ។
សារបិទភ្នែកស្រមៃមើល សាកស្រមៃមើល ពេលដែលគេបិទទ្វារ មិនឲ្យអ្នកណាចូលមកជួយហើយដកខ្សែក្រវាត់ទំហំប៉ុន៣ម្រាមដៃ វាយក្បាលខ្ញុំប្រហែល១០ដង វាយយកវាយយកមិនដកដៃ ។ ពេលនោះ ខ្ញុំឈឺពេកក៏យកដៃរងហើយគេមិនឈប់ទេគេមកវាយខ្លួនខ្ញុំថែមគ្រប់កន្លែងរហូតខ្ញុំរត់ទៅ កន្លៀតពួនលើកដៃសំពះគេ «បងអើយឈប់វាយទៅ អូនឈឺណាស់ អូនអត់ខុសជាមួយបងទេ ម៉េចបងមិនជឿអូន» តែគេមិនឈប់ដដែលគេវាយយកវាយយកទៀតរហូតខ្ញុំគាំង សុំស្ទះ គេក៏ឈប់មួយភ្លែតហើយគេ មកបោចសក់ខ្ញុំទម្លាក់ពីលើជណ្តើរ ហើយក្បាលខ្ញុំបោកទៅនឹងជញ្ជាំងមួយទំហឹងខាងក្រោយ ហើយគេចាប់បោកខ្ញុំខ្ទប់លើកឥដ្ឋហើយខ្ញុំនៅតែយំសំពះអង្វរគាត់ «បងអើយឈប់ទៅអូនឈឺណាស់តែគេមិនស្ដាប់នៅតែដដែល» វាយរហូត ខ្ញុំស្រងល់ ក្រោយមកគេក៏ចាប់អូសខ្ញុំឡើងម៉ូតូទៅផ្ទះខ្ញុំមួយទៀតដែលកូនខ្ញុំនៅទីនោះ ។
សូមនិយាយប៉ុណ្ណឹងចាំអារម្មណ៍ស្ងប់បន្តិចចាំពន្យល់សាច់រឿងហេតុអ្វីទៅជាអញ្ចឹង ហើយពេលនេះសុំគ្រាំក្នុងក្បាល ខ្ញុំយប់ឡើងឈឺរហូតយំ គេងមិនលក់២ថ្ងៃហើយ៕




























No comments