ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកងកម្លាំងចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ និងជួយសម្របសម្រួលដោះស្រាយផលលំបាក ជូនបងប្អូនប្រជាពលរដ្ឋ
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកងកម្លាំងចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ និងជួយសម្របសម្រួលដោះស្រាយផលលំបាក ជូនបងប្អូនប្រជាពលរដ្ឋ
ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំ លោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្រ្តីពាក់ព័ន្ធ ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្របសម្រួលដោះស្រាយ ក្រោមការដឹកនាំដោយឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងមានការចូលរួមពី អយ្យការអមសាលាដំបូងខេត្តកណ្ដាល រដ្ឋបាលស្រុកស្អាង-កៀនស្វាយ និងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តន៍សេចក្ដីជូនដំណឹង លេខ៥១២សជណ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ របស់សាលាខេត្តកណ្ដាល ក្នុងការចុះរុះរេី រោងចាំដី និងដកបង្គោលចាំដីរបស់ក្រុមមនុស្សមួយក្រុម ដែលបានចូលរំលោភកាន់កាប់ដី ដោយអាណាធិបតេយ្យ ក្នុងលិខិតលេខ២៣សជណ.ឧស ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ របស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ស្ថិតនៅភូមិសាស្រ្ដស្រុកកៀនស្វាយ ខេត្តកណ្ដាល។
តាមការពិនិត្យជាក់ស្ដែងឃេីញថា នៅលេីទីតាំងចំណុចភូមិក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ មានដូចជា៖
-រោងចាំដីធំ ចំនួន១១រោង
-រោងបហា(តូច) ចំនួន១៥រោង
-ដំណាំចេក ស្វាយ ចំនួនប្រមាណ២៥០ដេីម
-ដំឡូងឈេីចំនួនប្រមាណ១០០គុម្ព
-អណ្ដូងស្នប់០១អណ្ដូង
-អំពូលសូឡាចំនួន១៣ដេីម
-របងឈេីប្រមាណ១០០ម៉ែត្រ។
-បង្គោលបោះព្រំដីប្រមាណ១២០០បង្គោលពេលចុះដល់ទីតាំងបានឃេីញក្រុមប្រជាជនប្រមាណ៦០នាក់ ហេីយក៏បាននាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនបន្ទាប់ពីគណៈកម្មការធ្វេីការណែនាំ។
ក្រុមការងារបានចុះអនុវត្តន៍រុះរេីសរោងចាំដីដោយប្រេីប្រាស់៖
-អេស្កាវ៉ាទ័រ០១គ្រឿង
-គោយន្ដច្នៃចំនួន០២គ្រឿង
-ត្រាក់ទ័រចំនួន០២គ្រឿង
-ប្រជាការពារចំនួន៥០នាក់
ក្នុងនោះមានក្រុមប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរេីរោងដោយខ្លួនឯងចំនួន០៥រោង។
ជារួមការចុះអនុវត្តន៍សេចក្តីជូនដំណឹងនេះ ពុំមានការតវ៉ាអ្វីគួរអោយកត់សម្គាល់នោះទេ។
ក្រុមការងារបានរុះរោងលេីដីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់រួចរាល់ ចំនួន២១ម្ចាស់កម្មសិទ្ធិ ហើយបានឲ្យម្ចាស់ដី ដែលបានចូលរួមទាំង២១នាក់ ត្រូវការពារថែរក្សាគ្រប់គ្រងដីរបស់ខ្លួនចាប់ពីពេលនេះទៅ៕
No comments