លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានបន្តអញ្ជើញមកសួរសុខទុក្ខបងប្អូនអ្នកសារព័ត៌មាន ចំនួន៦នាក់ ដែលបានឃាត់ខ្លួននៅខេត្តកណ្ដាល
លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានបន្តអញ្ជើញមកសួរសុខទុក្ខបងប្អូនអ្នកសារព័ត៌មាន ចំនួន៦នាក់ ដែលបានឃាត់ខ្លួននៅខេត្តកណ្ដាល
ថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២១នេះ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង សហការី បានបន្តអញ្ជើញមក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង អយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីជួបសួរសុខទុក្ខ និង ឧបត្ថម្ភអាហារ ជូនបងប្អូនអ្នកសារព័ត៌មានចំនួន០៦នាក់ ដែលត្រូវបានឃាត់ខ្លួន ពីបទ«កំហែងយកប្រាក់» ពីផ្ទះលក់កាហ្វេ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១កាលពីពេលថ្មីនេះ។
ក្នុងនោះលោកប្រធានសមាគម សូមអំពាវនាវដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈខេត្តកណ្តាល ឯកឧត្តមប្រធាន និង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយសម្រួល ដោយក្តីសណ្តោសប្រណី ឲ្យពួកគាត់មានសេរីភាពជួបជុំគ្រួសារ និង បន្តបម្រើសង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមម្លប់សន្តិភាព។
លោក ទេស វិបុល ក៏បានទទូចសូមឲ្យមិត្តអ្នកព័ត៌មានចូលរួមគោរពច្បាប់ជាគោល លិខិតបទដ្ឋានគតិយុត្តិនានា និង ក្រមសីលធម៌វិជ្ជាជីវៈព័ត៌មាន ឲ្យបានខ្ជាប់ខ្ជូន ជាពិសេស អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។
No comments