គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ប្រាប់គ្រួសារថាទៅចង.ក សម្លាប់ខ្លួនហើយ តែគ្រួសារមិនជឿ ដល់ពេលទៅមើលចង.ក ស្លាប់មែន

    ប្រាប់គ្រួសារថាទៅចង.ក សម្លាប់ខ្លួនហើយ តែគ្រួសារមិនជឿ ដល់ពេលទៅមើលចង.ក ស្លាប់មែន

    ភ្នំពេញ៖ នៅវេលាម៉ោង ៩:១០នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១យប់មិញនេះ ត្រង់ចំណុចខាងក្រោយផ្ទះជួលមួយកន្លែង ជាប់នឹងផ្ទះជនរងគ្រោះ ខាងក្រោយផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានបុរសម្នាក់សង្ស័យមានជំងឺសរសៃប្រសាទ បានប្រាប់ក្រុមគ្រួសារថាទៅចង.ក សម្លាប់ខ្លួនហើយ តែក្រុមគ្រួសារមិនជឿ ដល់ពេលទៅមើលឃើញចង.ក ជាប់នឹងប្រហោងឥដ្ឋខ្យល់ ស្លាប់បាត់បង់ជីវិតពិតមែន ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាកាត់អាវទំលាក់យកសពចុះមកក្រោម ដើម្បីជួយសង្គ្រោះបឋម តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

    តាមប្រភពបានបញ្ជាក់ថា៖ សពជនរងគ្រោះមានឈ្មោះគង់ ចន្ទរស្មី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅនិងមានស្រុកកំណើតនៅកន្លែងកើតហេតុខាងលើ។

    តាមការរៀបរាប់ពីប្អូនស្រីជនរងគ្រោះបានប្រាប់ឲ្យដឹងថាបងប្រុសរបស់គាត់ទើបនឹងចេញពីមណ្ឌលកែប្រែបានរយ:ពេលជាង ១ខែ នោះទេ ដោយបងប្រុសគាត់ធ្លាប់ប្រើប្រាស់គ្រឿងញៀន ទើបយកទៅមណ្ឌលកែប្រែ «ឱកាសខ្ញុំ» ដើម្បីបន្សាបគ្រឿងញៀន។

    ប្រភពដដែរបានបន្តទៀតថា៖ ក្រោយពីចេញពីមណ្ឌលវិញបងប្រុសរបស់គាត់ដូចជាមានបញ្ហាប្រព័ន្ធសរសៃប្រសាទជាប់ខ្លួន ព្រោះកន្លមកឲ្យតែបានផឹកស៊ីម្តងៗ បងរបស់គាត់តែងតែរករឿងក្រុមគ្រួសារពីនេះពីនោះរហូតមិនចេះចប់ឡើយ ។ ហើយមុនកើតហេតុបងប្រុសរបស់គាត់បានប្រាប់ក្រុមគ្រួសារថាទៅចង.ក សម្លាប់ខ្លួនតែមិនជឿ លុះដល់ម៉ោងកើតហេតុខាងលើ ក៏នាំគ្នាដើរទៅមើលឃើញជនរងគ្រោះបានយកអាវដែរពាក់ជាប់នឹងខ្លួនយកមកចង.ក នឹងប្រហោងឥដ្ឋខ្យល់ ក្រោយផ្ទះជួលចំណុចកើតហេតុខាងលើស្លាប់បាត់បង់ជីវិតទៅហើយ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅផ្នែកជំនាញចុះមកធ្វើកុសល្យវិច្ច័យនិងឲ្យលោកគ្រូពេទ្យយកសំណាកជនរងគ្រោះពិនិត្យដើម្បីងាយស្រួលប្រគល់ជូនឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ