លោក យ៉យ ប្រធានសមាគមន៍ និងម្ចាស់គ្រឿងចក្រ ពិតជាមានអំណាចខ្លាំងមែន សូម្បីតែលោក ហុី ធួក អភិបាលស្រុក ក៏មិនហ៊ានជាមួយដែរ.!..?
លោក យ៉យ ប្រធានសមាគមន៍ និងម្ចាស់គ្រឿងចក្រ ពិតជាមានអំណាចខ្លាំងមែន សូម្បីតែលោក ហុី ធួក អភិបាលស្រុក ក៏មិនហ៊ានជាមួយដែរ.!..?
ព្រៃវែង៖ ករណីជីកកាយដីនៅបឹងមេទឹក «កន្លែងសំណាញ់» ដែលជាដីមេទឹក និងជាសម្បត្តិសាធារណៈ ស្ថិតក្នុងភូមិព្រែកជ្រូក ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ពេលនេះត្រូវបានលោក យ៉យ ប្រធានសមាគម ឃុបឃិតគ្នាជាមួយនិងឈ្មួញទុច្ចរិត ដាក់គ្រឿងចក្រជីកកាយយកអាចម៌ដី លក់ យ៉ាងគគ្រឹកគគ្រេង ក្រោមលេះយកលុយធ្វើផ្លូវ ធ្វើទំនប់។
ប្រជាពលរដ្ឋបានត្អូញត្អែរប្រាប់សារព័ត៌មានថា៖ ការជីកកាយដីនៅបឹងមេទឹកកន្លែងសំណាញ់ ដែលជាដីមេទឹក នេះ បានធ្វើឲ្យស្ថានភាពបឹងក្រហេងក្រហូងប៉ះដល់ប្រព័ន្ធអេកូស៊ី និងជីវៈចម្រុះ ថែមទាំងបាត់បង់រូបរាងដើមនៃធម្មជាតិ ហើយក៏អាចប្រឈមជាបញ្ហា ផ្សេងៗជាច្រើនទៀតផងដែរ។
ប្រភពដដែលបានបង្ហើបឲ្យដឹងថាទៀតថា៖ ក្រុមកាយអាចម៍ដីបឹង «កន្លែងសំណាញ់» នេះ មិនមានលិខិតអនុញ្ញាតនោះទេ (មានន័យថា៖ ការកាយអាចម៍ដីយកទៅលក់នេះគឺត្រូវដងត្រូវផ្លែគ្នាជាប្រព័ន្ធ)។
ប្រជាពលរដ្ឋបានបន្តឲ្យដឹងថា៖ កាលពីកន្លងមកបឹងនេះ ពួកគាត់បានអាស្រ័យផលធ្វើស្រែប្រាំង និងដាំឈូកយូឆ្នាំមកហើយ ទើបតែប្រហែលពីរឆ្នាំមកនេះ ត្រូវបានលោក យ៉យ ប្រធានសហគមន៍ ក្តោបក្តាប់ដីបឹងមេទឹកកន្លែងសំណាញ់ ដើម្បីជាផលប្រយោជន៍ របស់ខ្លួន និងបក្សពួកមួយចំនួនទៅវិញ។
ចំពោះរថយន្ដ៖ បានដឹកជញ្ជូនអាច៍ដី ដោយប្រើរថយន្តធំៗ រថយន្តកែឆ្នៃ គ្មានពន្ធ ដឹងជញ្ជូនមិនគ្រប ស្បៃមុង ឬ តង់ បណ្តាលឲ្យជ្រុះអាចម៌ដី ប្រឡាក់ផ្លូវយ៉ាងខ្លាំង បង្កឲ្យហ៊ុយ ពេលមេឃក្តៅ និង រអិលដួល ម៉ូតូ កង់ ពេលមេឃភ្លៀង បង្កឲ្យគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវទៀតផង។
ពាក់ព័ន្ធទៅនិងករណីខាងលើនេះ ប្រជាពលរដ្ឋបានសម្តែងនូវការមិនពេញចិត្តចំពោះ ទង្វើអសមត្ថភាព របស់លោក ហុី ធួក អភិបាលស្រុកពារាំង យ៉ាងខ្លាំង ដោយពោលពាក្យថា៖ លោកអភិបាលស្រុក គ្មានសមត្ថភាព ខ្លាចញញើតអំណាចរបស់លោក យ៉យ ដែលជាប្រធានសមាគម និងម្ចាស់គ្រឿងចក្រទាំងនោះ (ពោលគឺ៖ បណ្ដែតបណ្ដោយឲ្យ ឈ្មួញទុច្ចរិតឃុបឃិតគ្នា ជីកដីរដ្ឋដែលជាសម្បត្តិសាធារណៈ យកទៅលក់ចែកលុយគ្នាដាក់ហោប៉ៅដោយគឃ្លើនទៅវិញ) ។ ក្នុងនោះក៏មានមជ្ឈដា្ឋនមួយចំនួនបានបន្តរិះគន់ និងដាក់ការសង្ស័យទៀតថា៖ ប្រហែលជាលោក ហុី ធួក អភិបាលស្រុកពារាំង ក៏មានចំណែកដឹងលឺ រឿងលក់អាច៍ដីចែកលុយគ្នាដាក់ហោប៉ៅដែរ ទើបមិនហ៊ានមានចំណាត់ការបែបនេះ។
ចំពោះករណីខាងលើនេះ ខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ហុី ធួក អភិបាលស្រុកពារាំង បានទេ ព្រោះទូរសព្ទ័មិនអាចទំនាក់ទំនងបាន។
ដោយសារតែភាពអសកម្មរបស់លោក ហុី ធួក អភិបាលស្រុកពារាំង បណ្ដាលឲ្យប្រជាពលរដ្ឋជាច្រើនក្នុងមូលដ្ឋាន អស់ជំនឿលើលោកទៀតហើយ ទើបសូមសុំណូមពរដល់ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និង គណៈកម្មការពាក់ពន្ធ័ខេត្ត មេត្តាជួយដោះស្រាយបញ្ហា នេះផងទាន កុំឲ្យលោក យ៉យ ដែលជាប្រធានសហគមន៍ និងម្ចាស់គ្រឿងចក្រទាំងនោះ ធ្វើអ្វីតាមតែអំពើចិត្ត៕
No comments