គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    កន្លងទៅថ្មីៗ មានករណីវ៉ៃកំទេច «កង់» ម្សិលមិញនេះ មានករណីដុតបំផ្លាញ «កង់» ខែក្រោយប្រាកដជាមានករណីកាប់មនុស្ស ដុតមនុស្ស សម្លាប់មនុស្ស ជាមិនខានឡើយ បើរកជនសង្ស័យមកផ្ដន្ទាទោសមិនបាន

    កន្លងទៅថ្មីៗ មានករណីវ៉ៃកំទេច «កង់» ម្សិលមិញនេះ មានករណីដុតបំផ្លាញ «កង់» ខែក្រោយប្រាកដជាមានករណីកាប់មនុស្ស ដុតមនុស្ស សម្លាប់មនុស្ស ជាមិនខានឡើយ បើរកជនសង្ស័យមកផ្ដន្ទាទោសមិនបាន

    កំពង់ចាម៖ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ មានករណីជនមិនស្គាល់មុខ បានលួចដុតបំផ្លាញ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ (ដុតកង់) ចំនួន០៤គ្រឿង ត្រង់ចំណុចបឹងត្រាវ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

    ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា៖ ពួកគាត់បានជិះកង់ទៅប្រកបរបរ ⟨ដកក្រអៅឈូក⟩ នៅចំណុចកើតហេតុ (បឹងត្រាវ) ក៏ទុកកង់នៅលើ ដើម្បីចុះទៅដកក្រអៅឈូក ពេលត្រឡប់ឡើងវិញ ស្រាប់តែឃើញកង់របស់ខ្លួន ត្រូវបានជនមិនស្គាល់មុខលួចដុតបំផ្លាញខ្ទិច បន្ទាប់ពីឃើញដូច្នេះពួកគាត់ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកងតាណឹង ដើម្បីឲ្យជួយស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។

    គួររំលឹកថា៖ កាលពីដើមខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗ មានករណីមួយបានកើតឡើង ស្រដៀងទៅនិងករណីខាងលើនេះ ដោយមានបុគ្គលម្នាក់ ដែលតាំងខ្លួនឯងជាម្ចាស់កម្មសិទ្ធិនៃបឹងនោះ មានន័យថា៖ (បឹងដែរនៅឃុំកងតាណឹង មិនឲ្យនរណាម្នាក់ចូលមកប្រកបរបរបានទេ) ពោលគឺ៖ «ចូលវ៉ៃ ចូលកាប់ ចូលជេរ ចូលដុត» ហើយបុគ្គលរូបនោះក៏បានមកវ៉ៃបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ «កំទេចកង់» ថែមទាំងជេរប្រមាថ ដោយគ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ។

    ពាក់ព័ន្ធទៅនិងករណីសដៀងៗគ្នានេះ ប្រជាពលរដ្ឋសូមសំណូមពរដល់លោក ភោគ សាវុធ អភិបាលនៃគណៈអភិបាលស្រុកកងមាស និងលោកវរសេនីយ៍ឯក ជា ជួន អធិការនៃអធិការដ្ឋាននគរបាលស្រុកកងមាស  មេត្តាបើកការស៊ើបអង្កេតក្នុងករណីស្រដៀងៗនេះផងទាន ជាពិសេសរឿង (បឹង) ដែលជាសម្បត្តិសាធារណៈ កុំឲ្យបុគ្គលខិលខូចមួយក្ដាប់តូចយកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន «ព្រោះជាហេតុនាំឲ្យមានការឈ្លោះគ្នារវៀង ពលរដ្ឋ ហើយនិង ពលរដ្ឋ»៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ