ស្រាវជ្រាវបង្ក្រាបបានយុវជន ប្រុស.ស្រី ចំនួន៤នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ)

ស្រាវជ្រាវបង្ក្រាបបានយុវជន ប្រុស.ស្រី ចំនួន៤នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ)
ខេត្តកណ្ដាល៖ នៅវេលាម៉ោង៣:០០នាទីទាបភ្លឺថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ក្រោមការបញ្ជារបស់លោកវរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល កម្លាំងនគរបាលស្រុក សហការជាមួយកម្លាំងនគរបាលរដ្ឋបាលឃុំព្រែកអញ្ចាញ បានស្រាវជ្រាវនិងឃាត់ខ្លួនបានយុវជនប្រុសស្រីចំនួន ០៤នាក់ ពីបទលួចមានស្ថានទម្ងន់ទោស «ប្រើប្រាស់អាវុធ ដាវដែក» ត្រង់ចំណុចផ្លូវជាតិលេខ៦ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនសង្ស័យចំនួនបួននាក់មាន៖
ទី១- ឈ្មោះ ផុន សុផានិត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣ ផ្លូវជាតិលេខ១ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទី២- ឈ្មោះ ស៊ឹង ណារ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៧១ ផ្លូវបេតុង ភូមិចុងព្រែក សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទី៣- ឈ្មោះ ទិត្យ បញ្ញាខារិន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៤៩ ផ្លូវលំ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទី៤- ឈ្មោះ ម៉ាលី រ៉យ៉ើ ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរលក់អីវ៉ាន់តាមអនឡាញ មានទីលំនៅបច្ចុប្បន្ន ភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ត្រូវជាគូរដណ្តឹងរបស់ ផុន សុផានិត)។
ជនរង់គ្រោះ ០១នាក់៖ ឈ្មោះ យ៉ុន ផានិត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរ បុគ្គលិកធនាគារ AMK ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានទីលំនៅ សព្វថ្ងៃភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជយ័ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូម៉ាកហុងដា C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ (ភ្នំពេញ 1IG-9693) ចំនួន០១គ្រឿង ជារបស់ជនរងគ្រោះ កើតហេតុកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៥:១០នាទីទាបភ្លឺ ត្រង់ចំណុចលើផ្លូវជាតិលេខ៦ មុខផ្ទះរបស់ឈ្មោះ នូ នៀត ភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។
វត្ថុតាងដកហូតរួមមាន៖
១.រថយន្តម៉ាក TOYOTA PRIUS សេរីឆ្នាំ ២០០៦ ពណ៌ប្រផេះ ពាក់ស្លាកលេខ (ភ្នំពេញ2BI-0265) ចំនួន ០១គ្រឿង ។
២.ទូរសព្ទ័ម៉ាក Iphone XSMAX ពណ៌ទឹកមាស (ឆេះអេក្រង់) ចំនួន០១ គ្រឿង។
៣.ទូរសព្ទ័ម៉ាក Iphone X ពណ៌ ស ចំនួន០២គ្រឿង ។
៤.ទូរសព្ទ័ម៉ាក Iphone 7 plus ពណ៌ខ្មៅ ចំនួន០១គ្រឿង។
៥.ដាវដែកដងធ្វើអំពីឈើប្រវែង ១៤សង់ទីម៉ែត្រ ទំហំ២សង់ទីម៉ែត្រ ពណ៌ខ្លឹមខ្នុរ ផ្លែប្រវែង ៤២សង់ទីម៉ែត្រ ទទឹង ៤.៥សង់ទីម៉ែត្រ ខាងចុងមុខស្រួច នៅលើខ្នងដាវ មានស្នាមឆាបប្រហោងដូចធ្មេញរណា ចំនួន០៦កន្លែង នៅគល់ផ្លែមានស្នាមចោះមួយកន្លែង។
៦.ស្រោមដាវ ពណ៌ខ្មៅចំនួន០១។
៧.ទូរសព្ទ័ម៉ាក NOKIA 105TA ពណ៌ស ចំនួន០១គ្រឿង។
៨.កូនសោរមាត់ចំនួន០៣ដើម មានលេខ១៧ ចំនួន០១ដើម .លេខ១២ ចំនួន២ដើម។
៩.ទល់ល្វីសចំនួន ៤ដើម .ខ្លីចំនួន ០៣ដើម វែងចំនួន១ដើម។
១០.កន្រ្តៃ ចំនួន ០១។
១១.ដង្កាប់ចំនួន ០១ដើម ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ០៤នាក់ បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តអំពើលួចពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំងនោះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់៕















No comments