គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយដល់អ្នកធាក់ស៊ីក្លូ ៣០០នាក់

    សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយដល់អ្នកធាក់ស៊ីក្លូ ៣០០នាក់

    ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានផ្ដល់អំណោយស្បៀងអាហារមួយចំនួនជូនអ្នកប្រកបរបរស៊ីក្លូនៅរាជធានីភ្នំពេញចំនួន៣០០នាក់។

    ពិធីប្រគល់អំណោយនេះធ្វើឡើងនៅស្ថានីយទូរទស្សន៍បាយ័នបឹងស្នោរ ដោយមានការរៀបចំជូនដោយលោក ជិន ប៊ុនធឿន រួមជាមួយក្រុមការងារមួយចំនួនទៀត។

    ក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បានផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំទៅដល់បងប្អូនអ្នកធាក់ស៊ីក្លូ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរអំពីសុខទុក្ខបងប្អូនអ្នកធាក់ស៊ីក្លូគ្រប់ពេលវេលា។

    លោកក៏បានក្រើនរម្លឹកដល់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ភាគច្រើនមានវ័យចំណាស់ ឱ្យថែរក្សាសុខភាពពិសេសការពារខ្លួនពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។

    បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់ពិតជាសប្បាយរីករាយ និងអរគុណជាអនេកដល់សម្តេចទាំងទ្វេ ដែលតែងតែគិតគូរចំពោះពួកគាត់ជាពិសេសតាមរយៈការបង្កើតមូលនិធិត្រីចក្រក្រយានធ្វើឲ្យពួកគាត់បានកាត់បន្ថយការលំបាកក្នុងជីវភាពមួយផ្នែកធំ។

    គួររំលឹកថា៖ កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានង្កើនមូលនិធិនេះត្រីចក្រក្រយានឡើង ជាពិសេសសម្រាប់បងប្អូនអ្នកធាក់ស៊ីក្លូនេះតែម្តង ដែលមូលនិធិនេះអ្នកធាក់ស៊ីក្លូ ទទួលបាន ប្រយោជន៍ ជាច្រើន ដូចជា ការទទួលបានប្រាក់ឧបត្ថម្ភ ៧០០០រៀលក្នុងមួយថ្ងៃ (បើកប្រាក់នេះ ១០ថ្ងៃ ម្តង ) ការទទួលបានសេវាព្យាបាលពីមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ និងផលប្រយោជន៍ផ្សេងទៀត ដូចជាប្រាក់ឧបត្ថម្ភក្នុងថ្ងៃបុណ្យជាតិធំៗ និងពេលចូលនិវត្តន៍ជាដើម។

    អំណោយដែលផ្ដល់ជូននាពេលនេះអ្នកធាក់ស៊ីក្លូម្នាក់ៗ ទទួលបាន៖ អង្ករចំនួន ១បេស្មើនឹង២៥ គីឡូក្រាម, ត្រីខចំនួន២យួរ ស្មើនឹង២០កំប៉ុង, មីចំនួន៣កេសតូច,
    ភេសជ្ជៈខារ៉ាបាវចំនួន៦កំប៉ុង, ទឹកសុទ្ធអរុណាចំណុះ៣៥០ml ចំនួន១ កេស, ក្រមា១, ភួយ ១,
    មុង ១, ស្បែកជើងមួយគូ, ថ្នាំវីតាមីនសេចំនួនមួយទីប, ថ្នាំពេទ្យចំនួនមួយប្រអប់,ប្រេងកូឡាចំនួនមួយដប, ប្រេងខ្យល់ ១ដប, ម៉ាសចំនួនមួយប្រអប់, ច្រាស និងថ្នាំដុសធ្មេញមួយឈុត, ជេលលាងដៃចំនួន១ដប, សាប៊ូ១ ដុំ និងថវិកាចំនួន៥ម៉ឺនរៀល៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ