អភិបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ

អភិបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ
ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅស្រុកចំការលើចាប់ពីអាយុ ១៨ឆ្នាំឡើង ប្រមាណជាង ៤មុឺននាក់ ដោយឥតគិតថ្លៃ។ ពិធីនេះប្រារព្ធឡើងនៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកចំការលើ ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរស្រុក និងមន្រ្តីពាក់ព័ន្ធមួយចំនួន។
គូសបញ្ជាក់ថា៖ ក្នុងយុទ្ធនាការជំហាន៣ នៃការផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ចាប់ពីអាយុ១៨ឆ្នាំឡេីងទៅគឺបានប្រារព្ធធ្វើឡើងព្រមគ្នានៅតាមបណ្តាស្រុកចំនួន ៤ផ្សេងគ្នារួមមាន៖ ស្រុកស្ទឹងត្រង់ ស្រុកកងមាស ស្រុកស្រីសន្ធរ និងស្រុកកោះសូទិន លើផែនការគ្រោងរបស់រដ្ឋរបាលខេត្តកំពង់ចាម ក្នុងជំហាន៣ នឹងធ្វើការចាក់ជូនដល់ប្រជាពលរដ្ឋប្រមាណជា ៤០មុឺននាក់៕






No comments