គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ផ្តល់អំណោយផ្ទះមនុស្សធម៌ជូនដល់គ្រួសារក្មេងកំព្រា និងពិការភាព នៅស្រុកស្ទឹងត្រង់

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ផ្តល់អំណោយផ្ទះមនុស្សធម៌ជូនដល់គ្រួសារក្មេងកំព្រា និងពិការភាព នៅស្រុកស្ទឹងត្រង់

    កំពង់ចាម ៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និមន្តនិងអមដំណើរដោយ ព្រះវត្តមានព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងព្រះមន្រ្តីសង្ឃជាច្រើនអង្គ ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះទី២ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និង សាលាគណខេត្ត ជូនដល់ជនមានពិការភាព ក្រលំបាកម្នាក់ ឈ្មោះ ឆែក ភ័ក្ត្រ អាយុ ៣១ឆ្នាំ រស់នៅ ភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។

    គួររំលឹកថា៖ ប្អូនប្រុស ឆែក ភ័ក្ត្រ មានប្រពន្ធ និងកូនស្រី ២នាក់ក្នុងបន្ទុក។ ដើមឡើយ ប្អូនប្រុស មានមុខរបរជាជាងផ្សារដែក ។ ជាអកុសល កាលពី ២ឆ្នាំមុន ពេលកំពុងផ្សារដំបូលផ្ទះគេ ស្រាប់តែឆក់ចរន្តអគ្គិសនី បណ្តាលអោយជើងទាំង ២ របស់ប្អូនប្រុសរលាករលួយ ហើយទីបំផុត ត្រូវកាត់ចោលក្រោមជង្គង់ ធ្លាក់ខ្លួនពិការ បាត់បង់សមត្ថភាពពលកម្ម រហូតមក ។ ក្រៅពីការជួយឧបត្ថម្ភរបស់រដ្ឋ តាមរយៈប័ណ្ណក្រ ១ , អម្រែកមេគ្រួសារ បានធ្លាក់មកលើ ប្អូនស្រីជាប្រពន្ធ ដែលធ្លាប់ជាមេផ្ទះ បង្ខំចិត្តដើរស៊ីឈ្នួលជម្រះស្មៅ ឬមើលថែចំការ តាមរដូវ ដើម្បីបានកម្រៃប្រចាំថ្ងៃ ចិញ្ចឹមប្តីពិការ និង កូនស្រីទាំង ២ ។ ដោយលទ្ធភាពខ្សត់ខ្សោយ , គ្រួសារនេះ រស់នៅ ក្នុងកូនខ្ទមទ្រុឌទ្រោម ដែលបិទបាំងដោយដែកសង្កសី, ស្លឹកចាស់ៗ ដែលបងប្អូន អ្នកជិតខាងផ្តល់អោយ ។

    មើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង ជូនប្អូន និងគ្រួសារ សម្រាប់ស្នាក់នៅ តទៅ ។

    លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា និងជាប្រធានក្រុមការងារប្រតិបត្តិនិងវាយតម្លៃនៃកម្មវិធីផ្តល់ផ្ទះមនុស្សធម៌ខេត្ត បានអោយដឹងថា សម្រាប់ផ្ទះមនុស្សធម៌ ១ខ្នង ត្រូវ ចំណាយទឹកប្រាក់ចំនួន ៩,៨០០,០០០ រៀល ក្នុងនេះ សាខា បដិភាគចំនួន ១,០០០,០០០រៀល , ឯកឧត្តម អ៊ុន ចាន់ដា ឧបត្ថម្ភ ១,០០០,០០០រៀល, ព្រះមេគណខេត្ត ចំនួន ១,០០០,០០០ រៀល , ក្រៅពីនោះ ជាការចូលរួមបំពេញបន្ថែម របស់សប្បុរសជន និងក្រុមការងារចលនាកៀរគរ និងគ្រប់គ្រងមូលនិធិនៃកម្មវិធី ។

    ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់អ្នកចូលរួមនិងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនអោយបានទ្វេដងថែមទៀត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត អោយបានខ្ជាប់ខ្ជួន នូវ វិធានសុខាភិបាល «៣ការពារ ៣កុំ និង ២ចូលរួម» ដើម្បីជៀសអោយផុតពីការឆ្លងរាលដាលនៃជម្ងឺដ៏កាចសាហាវ កូវីដ១៩ នេះ ក្នុងស្ថានភាពដែលវីរុសបម្លែងថ្មី កំពុងចរាចរ វាយលុកយ៉ាងសកម្ម បង្កអោយមានការព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងគ្រួសារ និង សហគមន៍ ។

    អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារ ប្អូន ឆែក ភ័ក្ត្រ សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប, មី ១កេស, ឃីត ១សម្រាប់, អាវយឺត ៨, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។

    ដោយឡែក ពលរដ្ឋខ្វះខាតជីវភាព ចំនួន ១៣គ្រួសារ ទៀត ដែលបានចូលរួមនាពេលនោះ ក៏ទទួលបានអំណោយមនុស្សធម៌ ក្នុង ១គ្រួសារ មាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ