គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ក្រសួងព័ត៌មានណែនាំឱ្យរៀបចំសិក្ខាសាលា ស្ដីពីបច្ចេកទេសនៅក្នុងការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន

    ក្រសួងព័ត៌មានណែនាំឱ្យរៀបចំសិក្ខាសាលា ស្ដីពីបច្ចេកទេសនៅក្នុងការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន

    ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានណែនាំគណៈកម្មការទំនាក់ទំនងនិងសម្របសម្រួលកិច្ចការប្រតិបត្តិការអន្តរជាតិ ត្រូវរៀបចំសិក្ខាសាលា ស្ដីពីបច្ចេកទេសនៅក្នុងការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមួយនឹងមន្ទីររាជធានីព័ត៌មានខេត្ត ដើម្បីបង្កើនសមត្ថភាព លើជំនាញផ្ទៀងផ្ទាត់ព័ត៌មាន ឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយបានទាន់ពេលវេលា។

    ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ក្នុងឱកាសកិច្ចប្រជុំប្រចាំសប្តាហ៍ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបាន អនុវត្តកន្លងមក និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នាទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានផ្ដល់អនុសាសន៍ណែនាំដល់គណៈកម្មការ ក៏ដូចជាអគ្គនាយកដ្ឋានជំនាញមួយចំនួន ដើម្បីអនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។

    ឯកឧត្តម បានបន្ដថា ក្នុងឱកាសកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីលោកបានណែនាំទៅដល់គណៈកម្មការទំនាក់ទំនង និងសម្របសម្រួល កិច្ចការប្រតិបត្តិការអន្តរជាតិនៃក្រសួងព័ត៌មាន ត្រូវរៀបចំនូវសិក្ខាសាលាផ្សព្វផ្សាយអំពីរបៀបរបបនិងបច្ចេកទេសផ្ទៀងផ្ទាត់ ប្រភពព័ត៌មាន ជូនដល់មន្រ្តីនៃមន្ទីរព័ត៌មាន ខេត្ត រាជធានី ទាំង ២៥ តាមរយ:បទ ពិសោធន៍ដែលទទួលបានពីសិក្ខាសាលា ជាមួយ ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី Sputnik សហការជាមួយក្រសួងព័ត៌មានកម្ពុជា ក្រោមប្រធានបទ “ស្តីពីរបៀប ផ្ទៀងផ្ទាត់ព័ត៌មានលើ បណ្តាញផ្សព្វផ្សាយប្រភេទថ្មី ដើម្បីបញ្ចៀសនូវដំណឹងក្លែងក្លាយ” ។

    សំឡេង៖ «ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីលោកបានណែនាំទៅដល់គណៈកម្មការទំនាក់ទំនងនិងសម្របសម្រួលកិច្ចការប្រតិបត្តិការអន្តរជាតិ ធ្វើយ៉ាងណារៀបចំនូវសិក្ខាសាលាផ្សព្វផ្សាយមួយអំពីរបៀបរបប ក៏ដូចជាបច្ចេកទេសនៅក្នុងការផ្ទៀងផ្ទាត់ នូវប្រភពព័ត៌មានជាមួយនឹង មន្ទីររាជធានីព័ត៌មានខេត្តទាំង២៥រាជធានីខេត្ត តាមរយៈសិក្ខាសាលា តាមរយៈការទទួលបានលទ្ធផល ពីសិក្ខាសាលាជាមួយនឹងអង្គភាព សារព័ត៌មាន Sputnik នៃប្រទេសរុស្ស៊ី។

    អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្ដថា ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំទៅដល់គណៈកម្មការសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិ ត្រូវពិនិត្យនឹងបន្តពិភាក្សាការងារជាមួយនឹងសមភាគីចិនខាងយូណាន់ ដើម្បីបន្តពិនិត្យនិងពិភាក្សាអំពីវឌ្ឍនភាពនៅក្នុងការ ត្រៀមរៀបចំ វេទិកាធុរកិច្ចកម្ពុជាចិន ដែលគ្រោងនឹងធ្វើនៅចុងឆ្នាំ២០២១ នេះផងដែរ។ ឯកឧត្តម មាស សុភ័ណ្ឌ បញ្ជាក់ថា ដោយសារតែស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ១៩ពេលបច្ចុប្បន្ន មិនទាន់មានភាពច្បាស់លាស់ថាតើនឹងត្រូវអនុវត្តយ៉ាងម៉េច ឯកឧត្តមរដ្ឋមន្ត្រី ក៏ណែនាំ ឲ្យគណៈកម្មការសម្របសម្រួលអន្តរជាតិនេះបន្តពិភាក្សាឲ្យបានលម្អិតជាមួយនឹងសមភាគីចិនខាងយូណាន់ ដើម្បីពិនិត្យលទ្ធភាពនៅក្នុង ការរៀបចំនេះផងដែរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ