ព្រះចៅអធិការវត្តភ្នំលាវរងការចោទប្រកាន់ រឿងស្នេហាលួចលាក់ស៊ីជម្រៅជាមួយស្ត្រីមេម៉ាយម្នាក់
ព្រះចៅអធិការវត្តភ្នំលាវរងការចោទប្រកាន់ រឿងស្នេហាលួចលាក់ស៊ីជម្រៅជាមួយស្ត្រីមេម៉ាយម្នាក់
រឿងចម្រូងចម្រាសមួយនៃការចោទប្រកាន់រវាងព្រះសង្ឃនិងស្ត្រីមេម៉ាយមួយរូបនៅក្នុងខេត្តកែប បាននាំឲ្យ ពុទ្ធបរិស័ទចំណុះជើងវត្ត, អាចារ្យនិងគណកម្មការវត្តប្រតិកម្មប្រឆាំង។
ព្រះចៅ អធិការវត្តភ្នំលាវព្រះនាម ម៉ៅ សឺយ ព្រះជន្ម ៣៣ព្រះវស្សា ដែលជាព្រះអនុគណស្រុកដំណាក់ចង្អើរខេត្តកែប បានរងនឹងការចោទប្រកាន់ពីស្ត្រី ឈ្មោះ ម៉ី រស់នៅភូមិភ្នំ លាវ, ឃុំពងទឹក នៃស្រុកដំណាក់ចង្អើរពីបទមានស្នេហាលួចលាក់ស៊ីជម្រៅរយៈ ពេល ៤ឆ្នាំមក ហើយ។
ការចោទប្រកាន់នោះ ត្រូវព្រះចៅអធិការវត្តនិងបរិស័ទចំណុះជើងវត្តទាមទារ ការបង្ហាញភស្ថុ តាងដើម្បី បញ្ជាក់ការពិត។ ច្រើនថ្ងៃមកនេះ ការមិនទាន់បញ្ជាក់ការពិតជុំវិញការចោទប្រកាន់ទាំងនោះ បាននាំ ឲ្យអ្នកភូមិ, តាអាចារ្យ និងគណៈកម្មការវត្តសម្តែងប្រតិកម្មខឹងសម្បារជាខ្លាំង៕
No comments