គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ទីតាំងល្បែងស៊ីសងខុសច្បាប់ ជ្រកកោនក្រោមផ្លាកយីហោ «អាយីកាហ្វេ» កំពុងតែប្រមូលផ្តុំគ្នាលេងយ៉ាងគឃ្លើន

    ទីតាំងល្បែងស៊ីសងខុសច្បាប់ ជ្រកកោនក្រោមផ្លាកយីហោ «អាយីកាហ្វេ» កំពុងតែប្រមូលផ្តុំគ្នាលេងយ៉ាងគឃ្លើន

    ភ្នំពេញ៖ ទីតាំងល្បែងស៊ីសង «មាន់ជល់ហាយឡាយ បៀរ ការ៉ាត និង អាប៉ោង ប្រភេទកាស៊ីណូអនឡាញ» កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងគឃ្លើន ត្រង់ចំណុចផ្ទះលក់កាហ្វេ ដែលមានផ្លាកយីហោ «អាយីកាហ្វេ» នៅក្នុងបូរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

    តាមប្រភពច្បាស់ការបានបញ្ជាក់ថា៖ ទីតាំងខាងលើនេះបានបើកដំណើរការធម្មតា ទោះបីជាកន្លងមកធ្លាប់បានអាជ្ញាធរមានសមត្ថកិច្ច ហៅប្រមាន និងធ្វើកិច្ចសន្យាជាច្រើនដងក៏ដោយ ក៏ម្ចាស់ទីតាំងខាងនៅតែបន្តលេងដោយរលូន ពោលគឺ៖ គ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះឡើយ។

    ប្រភពដដែលបានបន្តទៀតថា៖ ម្ចាស់ទីតាំងហាងកាហ្វេ បង្គប់ល្បែងស៊ីសងខាងលើមានឈ្មោះ ឡេង ភេទប្រុស ដែលបានបើកលេងជារៀងរាល់ថ្ងៃ! ដោយមិនដឹងថាបុគ្គលម្នាក់នេះមានអំណាចពិសេសអ្វី? ទើបមិនខ្លាចរអាសមត្ថកិច្ចមូលដ្ឋាន?

    ពាក់ព័ន្ធទៅនឹងករណីខាងលើនេះប្រជាពលរដ្ឋ សុំសំណូមពរដល់លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាជួយបញ្ជាកម្លាំងសមត្ថកិច្ចជំនាញចុះមកបង្ក្រាបទីតាំងនេះជាថ្មី ម្តងទៀតផងទាន៕

    No comments

    Post Top Ad

    Post Bottom Ad


    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ