ឯកឧត្តម ឃួង ស្រេង ចុះត្រួតពិនិត្យសកម្មភាពសមត្ថកិច្ច និងអាជ្ញាធរអនុវត្តការដាក់បម្រាមគោចរ ពីម៉ោង៩យប់ ដល់ម៉ោង៣ភ្លឺ
ឯកឧត្តម ឃួង ស្រេង ចុះត្រួតពិនិត្យសកម្មភាពសមត្ថកិច្ច និងអាជ្ញាធរអនុវត្តការដាក់បម្រាមគោចរ ពីម៉ោង៩យប់ ដល់ម៉ោង៣ភ្លឺ
ភ្នំពេញ៖ នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យនៅតាមគោលដៅត្រួតពិនិត្យចាប់ពីម៉ោង០៩យប់ ដល់ម៉ោង១១យប់ នៅខណ្ឌមួយចំនួនដែលអនុវត្តការដាក់បម្រាមគោចរ ចាប់ពីម៉ោង០៩យប់ ដល់ម៉ោង០៣ភ្លឺ នៅក្នុងភូមិសាស្ត្ររាជធានីពេញ ដើម្បីជម្រុញឱ្យសមត្ថកិច្ច និងអាជ្ញាធរខណ្ឌអនុវត្តការងារនេះឱ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធភាព។
សូមចូលរួមទប់ស្កាត់រាល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ និង ៣ការពារ»
No comments