មិនត្រឹមតែរាជរដ្ឋាភិបាលទេ! ពេលនេះកាកបាទក្រហមកម្ពុជា ក៏បានបរិច្ចាគថវិកា ចំនួន១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមវៀតណាមដែរ
មិនត្រឹមតែរាជរដ្ឋាភិបាលទេ! ពេលនេះកាកបាទក្រហមកម្ពុជា ក៏បានបរិច្ចាគថវិកា ចំនួន១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមវៀតណាមដែរ
ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ម៉ាស់ ១លាន ១សែនម៉ាស់ និងថវិកា ២០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឆ្លងរាលដាលខ្លាំងនៅក្រុងធំៗទាំងពីររបស់វៀតណាមនោះ ពេលនេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រកាសបរិច្ចាគថវិកា ចំនួន ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានាល្ងាចថ្ងៃសៅរ៍ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ។
ដើម្បីជាការចូលរួមដល់យុទ្ធនាការ ទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅប្រទេសវៀតណាម លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ នៃកាកបាទក្រហមកម្ពុជា បានថ្លែងឲ្យដឹងថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រកាសបរិច្ចាគថវិកា ចំនួន១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំ នៅប្រទេសកម្ពុជា។
សូមបញ្ជាក់ថា៖ ប្រទេសវៀតណាមបច្ចុប្បន្ន បានរងការរាតត្បាតពីមេរោគកូវីដ-១៩ យ៉ាងគំហុគ ជាពិសេសនៅទីក្រុងហូជីមិញ (ព្រៃនគរ) និងរដ្ឋធានីហាណូយ។
គិតត្រឹមថ្ងៃសៅរ៍ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះដែរ ប្រទេសវៀតណាម មានអ្នកឆ្លងមេរោគកូវីដ-១៩ សរុបចំនួន ៤៤,១៨៦នាក់ និងស្លា.ប់ ២២៥នាក់៕
No comments