សម្រេចឃុំខ្លួនថៅកែហាង «ហេងហេងបាខែង២» ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធការលួចបើកហាងផឹកស៊ី
សម្រេចឃុំខ្លួនថៅកែហាង «ហេងហេងបាខែង២» ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធការលួចបើកហាងផឹកស៊ី
ខេត្តសៀមរាប៖ ថៅកែហាង «ហេងហេងបាខែង២» និង មេការម្នាក់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធការលួចបើកហាងផឹកស៊ី បំពានវិធានការរដ្ឋបាលរបស់សាលាខេត្តសៀមរាប។
ថៅកែហាងរូបនេះ ឈ្មោះ អាន សត្ថា អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និង មេការហាង មានឈ្មោះ សាយ ឡាស្កាហ៍ អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕
No comments