គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោក ឆាយ សុជាតិ «ហៅនី» មេប៉ុស្តិ៍ដើមកកោះ ពិតជាថ្លើមធំហ៊ាននាំពលករខ្មែរចេញពីប្រទេសថៃចូលមកកម្ពុជាដោយបំពានច្បាប់

    លោក ឆាយ សុជាតិ «ហៅនី» មេប៉ុស្តិ៍ដើមកកោះ ពិតជាថ្លើមធំហ៊ាននាំពលករខ្មែរចេញពីប្រទេសថៃចូលមកកម្ពុជាដោយបំពានច្បាប់

    បន្ទាយមានជ័យ៖ បែកធ្លាយ លោក ឆាយ សុជាតិ «ហៅនី» តួនាទីជាមេប៉ុស្តិ៍ដើមកកោះ ថ្លើមធំហ៊ានល្មើសនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល បណ្តោយឲ្យពលករឆ្លងដែនខុសច្បាប់ ចូលមកកម្ពុជាទាំងបំពាន។

    ជាក់ស្ដែងពលករខ្មែរចំនួន៨នាក់ រួមនិងអ្នកដឹកជញ្ជូនពលករពីថៃចូលមកកម្ពុជាម្នាក់ទៀត ត្រូវបានកម្លាំងប្រតិបត្តិការផ្នែកសឹករងក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ទោ ឡេង ហុងលាង មេបញ្ជាការ ផ្នែកសឹងរងក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប្រតិបត្តិការកងពលលេខ៥១ ធ្វើការឃាត់ខ្លួននៅវេលាម៉ោង០៩និង១០នាទីយប់កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចច្រករបៀងដើមកកោះ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    យោងតាមការបំភ្លឺរបស់អ្នកដឹកពលករដែលឆ្លងដែនពីថៃបានបញ្ជាក់ថា៖ «ឈ្មោះ ឆាយ សុជាតិ «ហៅនី» មានតួនាទីជាមេប៉ុស្តិ៍ដើមកកោះ ជាអ្នកនាំឲ្យចូលមកខាងកម្ពុជា» មានន័យថា៖ លោក ឆាយ សុជាតិ ជាអ្នកបើកទ្វារឲ្យ ពលករឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជាដោយសេរី។

    ក្នុងនោះក៏មានមតិខ្លះបានទំលាយថា៖ «ដោយសារតែ មានពលករឆ្លងដែនខុសច្បាប់ ទើបការឆ្លងនូវជំងឺកូវីដ-១៩ នៅក្រុងប៉ោយប៉ែត មិនមានការអន់ថយ គឺដើមហេតុមកពីលោក ឆាយ សុជាតិ មេប៉ុស្តិ៍ដើមកកោះ ថ្លើមធំហ៊ានឲ្យពលករឆ្លងដែនខុសច្បាប់មកកម្ពុជាដោយសេរី និងបំពានច្បាប់ ដោយមិនមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ»។

    សូមបញ្ជាក់ផងដែរថា៖ ច្រករបៀងមួយនេះកន្លងមកកម្លាំងសមត្ថកិច្ចតែងតែចាប់ឃាត់ខ្លួនពលករ និងមេខ្យល់បានជាបន្តបន្ទាប់ផងដែរ។

    ពាក់ព័ន្ធទៅនិងករណីខាងលើមហាជនកំពុងរងចាំមើល ចំណាត់ការរបស់លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានចំណាត់ការយ៉ាងណាចំពោះអ្នកបើកច្រករបៀងឲ្យពលករឆ្លងដែនដោយខុសច្បាប់ ខណៈដែលប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាយ៉ាងតឹងរ៉ឹងបំផុតនោះ។

    ជុំវិញករណីខាងលើអង្គភាពសារព័ត៌មាន «កងមាស» យើង មិនសុំការបំភ្លឺពីលោក ឆាយ សុជាតិ បានទេ៕

    ទំនាក់ទំនងការិយាល័យនិពន្ធ៖
    ☎️077906664
    ☎️098906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ