ឃាត់ខ្លួនលោក អេង អូន ជាមន្ត្រីយោធានិងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ ពីបទរំលោភលើទំនុកចិត្ត ទឹកប្រាក់ជាង៩០ម៉ឺនដុល្លារអាមេរិក

ឃាត់ខ្លួនលោក អេង អូន ជាមន្ត្រីយោធានិងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ ពីបទរំលោភលើទំនុកចិត្ត ទឹកប្រាក់ជាង៩០ម៉ឺនដុល្លារអាមេរិក
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនលោក អេង អូន ដែលគេស្គាល់ថាជាមន្ត្រីយោធានៅអង្គភាពកងទ័ពជេីងអាកាសមូលដ្ឋានកេងកង ខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ ពាក់ព័ន្ធបទល្មើស ឆបោកនិងរំលោភលើទំនុកចិត្ត ទឹកប្រាក់ចំនួន ៩២ម៉ឺនដុល្លារអាមេរិក។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ លោក អេង អូន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅមុខផ្សារស៊ីធីម៉ល រាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលពេលនេះលោក អេង អូន ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា៖ លោក អេង អូន ក៏ត្រូវបានលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សម្រេចផាកពិន័យជាទឹកប្រាក់ជាង៨០០លានរៀលផងដែរ ដោយសារតែក្រុមហ៊ុន អភិវឌ្ឍភ្នំថ្កូវ របស់លោកបានកាយយកដីក្រហមមុនទទួលបានអាជ្ញាប័ណ្ណ។
ប៉ុន្តែរហូតមកទល់ពេលនេះ លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ បានគេចវេសដោយហេតុផលផ្សេងៗ ពុំព្រមបង់ប្រាក់ផាកពិន័យតាមការសម្រេចរបស់លោករដ្ឋមន្ត្រីក្រសួងរ៉ែនោះទេ៕














No comments