គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ចាប់ខ្លួនឃាតករម្នាក់ ដែលលបកាប់កញ្ចឹងកជនរងគ្រោះបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម

    ចាប់ខ្លួនឃាតករម្នាក់ ដែលលបកាប់កញ្ចឹងកជនរងគ្រោះបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម

    ខេត្តត្បូងឃ្មុំ៖ ជនដៃដល់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគបាលស្រុកមេមត់ចាប់ខ្លួន ករណីលបកាប់ជនរងគ្រោះពីក្រោយ បណ្ដាលឱ្យស្លាប់ពេលកំពុងទទួលទានអាហារ។

    ហេតុការណ៍កាប់ប្រហារនេះបានកើតឡើងក្នុងភូមិត្បូងវត្ត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ខណៈជនរងគ្រោះកំពុងទទួលទានអាហារ ស្រាប់តែជនដៃដល់មកលួចកាប់ពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែង។

    រងគ្រោះឈ្មោះ គីម ចាន់ អាយុ ៣២ឆ្នាំ មានស្នាមរបួសចំកពីខាងក្រោយដាច់ឆ្អឹងដោយមុតកាំបិត (ស្លាប់)។

    ចំណែកជនល្មើសឈ្មោះ ហាយ សីហា អាយុ ២៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ មានផ្ទុកសារធាតុញៀន (ឃាត់ខ្លួន)។

    ក្រោយកើតហេតុជនដៃដល់បានរត់ទៅសំងំលាក់ខ្លួននៅ ក្នុងបន្ទប់ដោយមាន កាំបិតផ្គាក់១ ពូថៅ១ ដែកឆាប ១ទៀតផង។

    ខណៈនោះកម្លាំងនគរបាលបានឡោមព័ទ្ធបន្ទប់លាក់ខ្លួនរបស់ជនដៃដល់នោះ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកទម្លាយជញ្ជាំង ទើបឈានដល់ចាប់ខ្លួនបាន។

    បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

    No comments

    Post Top Ad

    Post Bottom Ad


    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ