លោកអភិបាលខណ្ឌច្បារអំពៅ ចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ១៤០គ្រួសារ ក្នុងសង្កាត់ក្បាលកោះ
លោកអភិបាលខណ្ឌច្បារអំពៅ ចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ១៤០គ្រួសារ ក្នុងសង្កាត់ក្បាលកោះ
ភ្នំពេញ៖ ប្រតិភូគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមនិងជាអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នេះ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត អ្នកជំងឺអេដស៍ អ្នកគ្មានទីពឹង ក្នុងអំឡុង ពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ចំនួន ១៤០គ្រួសារ ក្នុងសង្កាត់ក្បាលកោះ ។
លោក ចេង មុនីរ៉ា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ ស្តែងដូចជាពេលនេះ គឺជាការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។
លោកប្រធានកិត្តិយសក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់ រាជរដ្ឋាភិបាល វិធានការក្រសួងសុខា ភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣កុំ និង ៣ការពារ » ចូលរួមទាំងអស់គ្នាទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម, ឃីត១ញ្ចប់មាន មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងថវិកា មួយចំនួន៕
No comments