អគ្គនាយកស៊ីម៉ាក់៖ សុនខ ០៦ក្បាល ត្រូវចេញដំណើរទៅក្រៅប្រទេស ដោយ០២ក្បាលទៅប្រទេសកេនយ៉ា និង០៤ក្បាល ទៅប្រទេសស៊ូដង់ខាងត្បូង

អគ្គនាយកស៊ីម៉ាក់៖ សុនខ ០៦ក្បាល ត្រូវចេញដំណើរទៅក្រៅប្រទេស ដោយ០២ក្បាលទៅប្រទេសកេនយ៉ា និង០៤ក្បាល ទៅប្រទេសស៊ូដង់ខាងត្បូង
ភ្នំពេញ៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា សុនខ ចំនួន ០៦ក្បាល ត្រូវចេញដំណើរទៅបំពេញបេសកកម្មនៅក្រៅប្រទេស ក្នុងនោះ ០២ក្បាលទៅប្រទេសកេនយ៉ា និង ០៤ក្បាលទៀត ត្រូវទៅប្រទេសស៊ូដង់ខាងត្បូង។
ការលើកឡើងរបស់ឯកឧត្ដមប្រតិភូនេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។
បើតាម ឯកឧត្ដម ហេង រតនា បានគូសបញ្ជាក់ថា៖ “អ្វីដែលជាមោទនភាពនៃក្រុមជំនាញសុន.ខ ស៊ីម៉ាក់នៅទីនេះ គឺអង្គភាពស៊ីម៉ាក់បានកែប្រែស្ថានភាពពីទិញ ឬសុំសុនខ ពីបរទេសមកប្រតិបតិការនៅកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់សុនខ ទៅអន្តរជាតិផង និងគាំទ្រ កិច្ចប្រតិបត្តិការក្នុងព្រះរាជាណាចក្រនេះផង”។
ឯកឧត្ដមបានអះអាងថា៖ នេះគឺជាសមិទ្ធផលនៃការពង្រឹងភាពជាម្ចាស់ទាំងចំណេះ ដឹង និងចំណេះធ្វើ ពង្រឹងសមត្ថភាពធនធានមនុស្ស នីតិវិធី និងសម្ភារ បច្ចេកទេស ហើយ ខែ្មរអាចធ្វើបាន៕



No comments