អភិបាលស្រុកខ្សាច់កណ្ដាល បាននាំយកទេយ្យវត្ថុមួយចំនួន ប្រគេនជូនដល់ព្រះសង្ឃគង់ចាំព្រះវស្សាវត្តចំនួន៤
អភិបាលស្រុកខ្សាច់កណ្ដាល បាននាំយកទេយ្យវត្ថុមួយចំនួន ប្រគេនជូនដល់ព្រះសង្ឃគង់ចាំព្រះវស្សាវត្តចំនួន៤
ខេត្តកណ្តាល ៖ ថ្ងៃអាទិត្យ ០៩កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ លោក ប៊ុន ផេង អភិបាល នៃគណៈអភិបាល ស្រុកខ្សាច់កណ្ដាល និងលោកស្រី បានដឹកនាំមន្រ្តីក្រោមឱវាទ មានការអញ្ជេីញចូលរួមដោយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាលស្រុក ប្រធានអនុប្រធានការិយាល័យ ចំណុះសាលាស្រុក បាននាំយកទេយ្យវត្ថុ មួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា វត្តចំនួន៤ មាន វត្តព្រះវិហារសួគ៌ ឃុំវិហារសួគ៌ វត្តបាក់ដាវ ឃុំបាក់ដាវ វត្តចុងកោះ និងវត្តក្បាលកោះ ឃុំកោះឧកញ៉ាតី ស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្នុងនោះទេយ្យវត្ថុរួមមាន៖ ទានវស្សា៣គូរ, ធូប០១ដុំធំ, ឆ័ត្រ០១គូរ, សារដក់០១គូរ, អង្ករ១០០គីឡូ, មី០១កេសធំ, ត្រីខ១០យួរ, សៀង០៤យួរ, ទឹកត្រី០២យួរ, ទឹកស៉ីអ៉ីវ០២យួរ, ទឹកសុទ្ធ០២កេស, បាកាស០២កេស, តែ១០កញ្ចប់, ឆៃប៉ូវផ្អែម២០គីឡូ, និងថវិការ៥០ម៉ឺនរៀលផងដែរ៕
No comments