មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រៀបចំអគារ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទ

មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រៀបចំអគារ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទ
ព្រះសីហនុ៖ នារសៀលថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកប្រធានពន្ធនាគារ រួមនិងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្ត បាន អញ្ជើញចុះពិនិត្យអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យប្រធានពន្ធនាគារខេត្ត នៅពេលដែលមានពិរុទ្ធជន ឬជនជាប់ចោទ ធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ ត្រូវយកមកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្ត ដោយទី១, យើងអាចគ្រប់គ្រងសន្តិសុខបានល្អក្នុងការព្យាបាល ទី២, កាត់ផ្តាច់ការចម្លង ទៅអ្នកទោសដ៏ទៃទៀតនៅក្នុងពន្ធនាគារ។
ម្យ៉ាងទៀតសកម្មភាពបង្ការទុកមុននេះ គឺជាវិធានការដ៏ល្អមួយ សម្រាប់ការគ្រប់គ្រងតាមដានអ្នកជំងឺកូវីដ មិនបង្កឱ្យឆ្លងទៅអ្នកដទៃ។
គួរបញ្ជាក់ផងដែរថា៖ អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទនេះ ស្ថិតនៅខាងក្រោម អគារជំងឺសួតមាន០៤បន្ទប់ និងអាចដាក់អ្នកជំងឺកូវីដ-១៩ បានរហូតដល់៤០នាក់ ឬអាច លើសនេះ៕






No comments