គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សាច់​ក្របី ៣​កុងតឺន័រ នាំចូលមកពីប្រទេសឥណ្ឌា មានផ្ទុកមេរោគកូ​វីដ​-១៩ ត្រូវបានគយចាប់បាន

    សាច់​ក្របី ៣​កុងតឺន័រ នាំចូលមកពីប្រទេសឥណ្ឌា មានផ្ទុកមេរោគកូ​វីដ​-១៩ ត្រូវបានគយចាប់បាន

    ​ខេត្តកំពង់ស្ពឺ​៖ អាជ្ញាធរ​សមត្ថកិច្ច​គ​យ​កម្ពុជា ចាប់បាន​សាច់​ក្របី​ក្លាស្សេ ចំនួន ៣​កុងតឺន័រ ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ នាំចូល​មកពី​ប្រទេស​ឥណ្ឌា​។ សាច់​ក្របី​ទាំងនោះ នឹងត្រូវ​នាំយកទៅ​ដុតបំផ្លាញ​ចោល នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ក្នុង​រយៈពេល ២-៣​ថ្ងៃ​ខាងមុខ​។ នេះ​បើតាម​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​។

    ​លោក​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ណែនាំ​ទៅកាន់​អភិបាលស្រុក​ឱ​រ៉ា​ល់ នៅ​ព្រលប់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ ឲ្យ​ត្រៀមលក្ខណៈ​សហការ​ជាមួយ​ខាង​គយ ដើម្បី​ដុតបំផ្លាញ​សាច់​ក្របី​ទាំងនោះ កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ព្រោះថា បើតាម​លោក​អភិបាលខេត្ត ទោះបីជា​កប់ ក៏​អាច​មិនមាន​សុវត្ថិភាព​ឡើយ​។​

    ​លោក​អភិបាលខេត្ត បានប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ទិញ​សាច់គោ សាច់​ក្របី ត្រូវ​ប្រុងប្រយ័ត្ន ហើយ​សួរនាំ​ឲ្យ​បានច្បាស់លាស់​ពី​ប្រភព​នៃ​សាច់​ទាំងនោះ ខ្លាច​ប៉ះ​សាច់​ក្លាស្សេ ដែល​នាំចូល​ពី​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ដូច​អ្វីដែល​គយ ចាប់បាន​នាពេលនេះ​។​

    ​សូម​រម្លឹកថា៖ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ព្រោះ​មេរោគ​កូ​វីដ​១៩ អាច​នៅរស់​នៅលើ​សាច់​កកៗ ដូច​ករណី​សាច់គោ សាច់​ក្របី ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា ហើយ​គយ​ចាប់បាន​នាពេលនេះ។

    ​ថ្មីៗនេះស្ថានទូត​ឥណ្ឌា ប្រចាំ​កម្ពុជាបង្ហាញថា ឥណ្ឌា គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​នៃ​ការផ្គត់ផ្គង់​សាច់​ក្របី និង​អាហារ​នានា ហើយ​ប្រទេស​កម្ពុជា បាន​នាំចូល​សាច់​ក្របី​ពី​ប្រទេស​ឥណ្ឌា ក្នុងតម្លៃ ១៧,៧ លាន​ដុល្លារ កាលពី​ឆ្នាំ​២០២០ កើនឡើង​ពី ៦,៤ លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​២០១៩​។

    ​កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ហាមឃាត់ មិន​ឲ្យ​នាំចូល​សាច់​បង្កក និង​ទំនិញ​បង្កក​ផ្សេងទៀត ដែល​ចាត់ទុកថាជា «ហានិភ័យ​ខ្ពស់​» ដែលមាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ដោយសារតែ​ឥណ្ឌា រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ការឆ្លង​កូ​វីដ​១៩ ជាថ្មីទៀត​៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ