សមត្ថកិច្ចស្រុកគីរីវង់បានប្រើកណ្តាប់ដៃដែកចុះបង្រ្កាបទីតំាង «ជល់មាន់តាមទូរទស្សន៍អនទ្បាញ» ចំនួនពីរទីតាំងផ្សេងគ្នា
សមត្ថកិច្ចស្រុកគីរីវង់បានប្រើកណ្តាប់ដៃដែកចុះបង្រ្កាបទីតំាង «ជល់មាន់តាមទូរទស្សន៍អនទ្បាញ» ចំនួនពីរទីតាំងផ្សេងគ្នា
ខេត្តតាកែវ៖ នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង១២និង២០នាទី ក្រោមដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តមព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ ចុះសហការណ៍ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច បង្ក្រាបទីតាំងល្បែងស៊ីសង «ជល់មាន់តាមទូរទស្សន៍ Online» មួយកន្លែងស្ថិតនៅផ្ទះរបស់ឈ្មោះ សំ នួច ភេទស្រី អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិអណ្តូងធំ ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងពេលចុះបង្ក្រាបនេះ ខណៈពេលដែលសមត្ថកិច្ចយើងបានចុះទៅដល់ អ្នកលេងទាំងអស់នោះក៏បានរត់បាត់ខ្ចាត់ខ្ចាយអស់ ហើយបានបន្សល់ទុកនូវម៉ូតូចំនួន ១៨គ្រឿង ព្រមទាំងវត្ថុតាងពាក់ព័ន្ធដូចជា៖ ម៉ូនីទ័ន ចំនួន ០២គ្រឿង, ឃីប៊ត ចំនួន០១, ម៉ៅចំនួន០១, តុ ចំនួន០១, និងព្រីភ្លើង ចំនួន០១, ហើយសមត្ថកិច្ចយើងក៏បានធ្វើការដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកព្រេច។
នៅវេលាម៉ោង ១៤និង០៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ និងកម្លាំងអន្តរាគមន៏បន្តចុះសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដេង បានចុះបង្ក្រាបទីតាំងល្បែងស៊ីសង «ជល់មាន់តាមទូរទស្សន៍Online» មួយកន្លែងស្ថិតនៅផ្ទះរបស់ឈ្មោះ កឹម ធូ ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងពេលចុះបង្ក្រាបនេះ ខណះពេលដែលសមត្ថកិច្ចយើងបានចុះទៅដល់ អ្នកលេងទាំងអស់នោះក៏បានរត់ខ្ចាត់ខ្ចាយអស់ ហើយបាន បន្សល់ទុកនូវម៉ូតូចំនួន២០គ្រឿង។ ហើយសមត្ថកិច្ចយើងក៏បានធ្វើការដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃរំដេង។
បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាដែលពាក់ព័ន្ធនូវការលេងល្បែងសុីសងទាំងអស់នេះ។
No comments