គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    តំណាងសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា អញ្ជើញសំណេះសំណាល និងឧបត្ថម្ភដល់អ្នកសារព័ត៌មានកំពុងមានជីវភាពខ្វះខាត

    តំណាងសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា អញ្ជើញសំណេះសំណាល និងឧបត្ថម្ភដល់អ្នកសារព័ត៌មានកំពុងមានជីវភាពខ្វះខាត

    កណ្តាល៖ លោក ថាំង ប៊ុនសុង អគ្គលេខាធិការ រួមជាមួយលោក ហ៊ាង ប៊ុនថា អគ្គលេខាធិការរងតំណាង លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ន សំណេះសំណាល និងបាន​ឧបត្ថម្ភ អង្ករ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ទឹកត្រី សៀង អំបិល ស្ករស មីកញ្ចប់ ម៉ាស់  និងថវិកា ជូនដល់បងប្អូនអ្នកសារព័ត៌មានចំនួន៥អង្គភាព។

    នាឱកាសនោះ លោក ហ៊ាង ប៊ុនថា អគ្គលេខាធិការរងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានសមាគម និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតបំពោះទឹកចិត្តរបស់សប្បុរសជននានាដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់លោកអគ្គលេខាធិការរងកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។

    ជាមួយគ្នានេះដែរលោកអគ្គលេខាធិការរងក៏បានជម្រុញលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មានឲ្យបន្តការខិតខំប្រឹងប្រែងសិក្សា ឈ្វេងយល់ រៀនសូត្រពង្រឹងសមត្ថភាពលើវិស័យព័ត៌មានបន្ថែម ជាពិសេសគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន ច្បាប់ផ្សេងៗ និងលិខិតបទដ្ឋានគតិយុត្តនានា។ លោកបន្តទៀតថា យើងអ្នកសារព័ត៌មានត្រូវចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត មិនមានលក្ខណៈញុះញុង ឬបង្កមហន្តរាយដល់សង្គមជាតិ និងបន្តផ្សព្វផ្សាយព័ត៌មានពិតពីប្រជាពលរដ្ឋនៅមូលដ្ឋានជូនរាជរដ្ឋាភិបាលនិងពីរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋវិញ ហើយជាពិសេសត្រូវប្រកាន់ខ្ជាប់នូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត។

    ទន្ទឹមគ្នានេះដែរ លោកអគ្គលេខាធិការរងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលជំងឺកូវិដ១៩ជាមួយរាជរដ្ឋាភិបាលដោយគោរពនិងអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលនិងប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣កុំ ៣ការពារ។

    គួរបញ្ជាក់ថា លោក ហ៊ាង ប៊ុនថា ត្រូវបានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាតែងតាំងជាអគ្គលេខាធិការរងសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ