លោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូល ត្រូវបានរាជរដ្ឋាភិបាល ដកចេញពីដំណែង ដោយតែងតាំងលោក យី យ៉េន ជំនួសវិញ
លោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូល ត្រូវបានរាជរដ្ឋាភិបាល ដកចេញពីដំណែង ដោយតែងតាំងលោក យី យ៉េន ជំនួសវិញ
ខេត្តកណ្តាល៖ មិនដឹងជាមានរឿងអ្វីនោះទេ ស្ងាត់ៗ ស្រាប់តែ លោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូល ត្រូវបានរាជរដ្ឋាភិបាលសម្រេចបញ្ចប់មុខតំណែងជាអភិបាលស្រុកមុខកំពូល និងឲ្យផ្ទេរក្របខ័ណ្ឌពីក្រសួងមហាផ្ទៃ ទៅក្របខ័ណ្ឌក្រសួងធនធានទឹក និងឧតុនិយម ដែលជាកន្លែងដើមវិញ។
គួរជម្រាបថារាជរដ្ឋាភិបាលបានសម្រេចផ្ទេរភារកិច្ចលោក តុង ស៊ីវមី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម ពីអភិបាលនៃគណៈអភិបាលស្រុកមុខកំពូល ខេត្តកណ្តាល ឲ្យទៅបម្រើការងារ នៅក្នុងក្របខ័ណ្ឌដើមវិញ និងបានតែងតាំងលោក យី យ៉េន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកមុខកំពូល ខេត្តកណ្តាល។
នេះបើយោងតាមអនុក្រឹត្យស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលសារព័ត៌មាន «កងមាស» ទើបទទួលបាននៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ៕
No comments