គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    មន្រ្តីយោធាម្នាក់ ខឹងនារីជាសង្សារតេទូរស័ព្ទទៅប្រុសថ្មី ទាញកាំភ្លើងបាញ់គំរាមនាង ២គ្រាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    មន្រ្តីយោធាម្នាក់ ខឹងនារីជាសង្សារតេទូរស័ព្ទទៅប្រុសថ្មី ទាញកាំភ្លើងបាញ់គំរាមនាង ២គ្រាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    ភ្នំពេញ៖ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួន មន្រ្តីយោធាម្នាក់ពាក់សក្តិ៤កន្លះប្រើប្រាស់អាវុធខុសច្បាប់បាញ់បោះសេរីគំរាមសង្សារ បង្កឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិដោយសាររឿងប្រចណ្ឌខណ:ដែលនាងជាសង្សារបានមកស្នាក់នៅដេកជាមួយខ្លួននៅផ្ទះជួល ហើយបែរជាលួចតេទូរស័ព្ទទៅរកប្រុសថ្មី។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅផ្ទះជួលភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    លោកវរសេនីយ៍ទោ ជា សុវណ្ណ អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យឱ្យដឹងថាមុនពេលកើតហេតុគឺស្រ្តីជាសង្សារប្រកបមុខរបរបោកអ៊ុត បានទូរស័ព្ទសួរជនសង្ស័យឈ្មោះ សុខ ចាន់អ៊ិន ភេទប្រុសអាយុ ៤០ឆ្នាំ ដែលកំពុងស្នាក់នៅផ្ទះជួលខាងលើថាបងហូបបាយហើយរឺនៅ? ដោយសារពួកគេទាំង០២នាក់ បានស្រលាញ់និងរស់នៅជាមួយគ្នាដូចប្តីប្រពន្ធរយ:ពេល០២ឆ្នាំមកហើយ។

    នៅពេលនោះជនសង្ស័យក៏ប្រាប់ថាមិនទាន់ហូបបាយនៅឡើយនោះទេ ជនសង្ស័យក៏បានប្រាប់នាងជាសង្សារឱ្យមកផ្ទះជួលរបស់ខ្លួន បន្ទាប់មកស្រ្តីជាសង្សារដែលមានឈ្មោះ ស ស ព ជ អាយុ ២១ឆ្នាំ ក៏បានយល់ព្រមហើយបិទតូបបោកអ៊ុត មកដេកជាមួយជនសង្ស័យនៅផ្ទះជួលខាងលើនោះ។

    ខណ:ដែលអ្នកទាំង០២នាក់នៅជាមួយគ្នានៅក្នុងផ្ទះជួល ស្រាប់តែនាងជាសង្សារក៏លួចតេទូរស័ព្ទទៅរកប្រុសផ្សេង ដោយមានការសង្ស័យ ជនសង្ស័យក៏តាមដានហើយឃើញនាងជាសង្សារលួចទាក់ទងតាមទូរស័ព្ទទៅប្រុសផ្សេងនោះមែនក៏ខឹងយ៉ាងខ្លាំង ដោយបានទាញអាវុធខ្លីមិនស្គាល់ម៉ាកបាញ់គំរាមសង្សារ០២គ្រាប់ផ្ទុចដី បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិក្បែរនោះ។

    ក្រោយពីផ្ទុះអាវុធនោះហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង អនុវត្តតាមបញ្ជាផ្ទាល់របស់លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅដល់កន្លែងកើតហេតុ ហើយនាំខ្លួនជនសង្ស័យនិងវត្ថុតាងអាវុធខ្លី០១ដើម ម៉ាក STI បង់០១ ,គ្រាប់០៩គ្រាប់និងសំបកកាទូស០២គ្រាប់មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំងតែម្តង។

    លោកអធិការរងបានប្រាប់ឱ្យដឹងថា ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ