ទាល់តែសម្តេចស្រែកទើបម្នាក់ៗ ភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃ៖ «គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចំពោះបញ្ហាអយុត្តិធម៌ក្នុងការប្រកួត»
ទាល់តែសម្តេចស្រែកទើបម្នាក់ៗ ភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃ៖ «គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចំពោះបញ្ហាអយុត្តិធម៌ក្នុងការប្រកួត»
កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញប្រតិកម្មនឹងឆ្លើយតបក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលស្រឡាញ់វិស័យកីឡា ដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ចេញមតិក្នុងផេកផ្លូវកាល ថា៖ «មានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយសូម្បីតែបាល់ទាត់ បើទាត់ខុសត្រូវពិន័យកាតលឿងឬកាតក្រហមដោយ ដេញចេញឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយ
មិនទុកពេលឱ្យតវ៉ានោះទេ»។
ភ្លាមនោះស្រាប់តែនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយធ្វើការព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមិនអាចកែសម្រួល ឬកែទម្រង់បាន នូវបញ្ហាអយុត្តិធម៌មួយចំនួនរបស់អាជ្ញាកណ្ដាល-ចៅក្រម ដោយសារការវិនិច្ឆ័យការប្រកួតមិនគោរពតាមគោលការណ៍លេងដោយយុត្តិធម៌ (Fair-Play) មិនគោរពតាមបទបញ្ជាការប្រកួត គ្មានក្រមសីលធម៌ និងស្មារតីជាមន្ដ្រីយុត្តិធម៌កីឡា ធ្វើឲ្យមហាជនបាត់បង់ជំនឿចិត្តលើប្រព័ន្ធគ្រប់គ្រងកីឡា និងប៉ះពាល់ដល់គុណតម្លៃនៃកីឡាអត្តសញ្ញាណជាតិ រហូតធ្វើឲ្យមហាជន និងថ្នាក់ដឹកនាំមានប្រតិកម្មជាញឹកញាប់ ជាច្រើនលើកច្រើនសារ។
យ៉ាងណាម៉ិញក៏មានទស្សនៈជាច្រើនបានរិះគន់ចំៗ ជុំវិញរឿងនេះ ដោយពោលពាក្យថា៖ ទាល់តែសម្តេចស្រែក ទើបម្នាក់ៗ ភ្នាក់ខ្លួនដូចខ្មោច៧ថ្ងៃ៕
សូមអានសេចក្ដីប្រកាសព័ត៌មានខាងក្រោម៖
No comments